Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្តកំពង់ឆ្នាំង អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ និង​ម្ចាស់​យាន្ត​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​រាល់ពេល​ធ្វើដំណើរ

​ថ្លែង​នៅក្នុង​ការបើក​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ អភិបាលរង​ខេត្តកំពង់ឆ្នាំង ឯកឧត្តម​ចេង ញ៉ា​ន់ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​យន្ត ទោចក្រយានយន្ត ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ក្នុងពេល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​អោយបាន​ជាទីបំផុត ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​អោយនៅ​កំរិត​ទាប​បំផុត ។ ការអំពាវនាវ​របស់​អាជ្ញាធរខេត្ត​នាពេលនេះ ខណៈដែល​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតឡើង​នៅ​គ្រប់ទិសទី​ទូទាំងប្រទេស បណ្តាលអោយ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​ដែល​ទាំងនេះ​គឺជា​ក្តីបារម្ភ​យ៉ាងខ្លាំង​របស់​រាជរដ្ឋាភិបាល ។​

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា យុទ្ធនា​ការដែល​ធ្វើឡើង​នាពេលនេះ​គឺ ដើម្បី​បំផុស​អោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង ដើម្បីអោយ​ប្រជាពលរដ្ឋ​យល់ដឹង អំពី​សារៈប្រយោជន៍​នៃ​ការពាក់​មួកសុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​។ ដោយឡែក​អ្នកបើកប​រថយន្ត ត្រូវតែ​ពាក់​ខ្សែក្រវ៉ាត់​ជាប្រចាំ​ក្នុងពេល​បើកបរ មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និង​ប្រើប្រាស់​គ្រឿងញៀន ការបើកបរ​ហួស​ល្បឿន​កំណត់ ការ​វ៉ា​ឬ​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់​។ ឯកឧត្តម​បានបញ្ជាក់​ទៀត នៅ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៧​នេះ អត្រា​គ្រោះថ្នាក់​ច​រា​ចេរ​ណ៍​ផ្លូវ​បន្ត​កើតឡើង​គួ​អោយ​កត់សម្គាល់ ហើយ​ក្នុងនោះ​៧៧% គឺជា​ទោចក្រយានយន្ត ហើយ​ក្នុងចំណោម​នេះ​គឺមាន​៦៧% ជា​អ្នក​ដែល​បើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ។​

​ឯកឧត្តម​កែវ ពៅ​ទីប្រឹក្សា​សម្តេច​ក្រឡាហោម​សង​ខេង និង ជា​ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា សម្រាប់​យុទ្ធនាការ​ពាក់មួក​សុវត្ថិ​នាពេលនេះ បាន​បំពាក់​មួកសុវត្ថិភាព​ដ​ល់​ប្រជាពលរដ្ឋ​ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ មាន​ចំនួន​៣៥៤​មួក ក្រៅពី​ពាក់មួក​សុវត្ថិភាព មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បាន​ចែកជូន​នូវ​សៀវភៅ​ច្បាប់​ចរ​រាច​រណ៍​ផ្លូវគោក ខិតប័ណ្ណ​អប់រំ​ស្តីពី​ចរាចរណ៍ និង បិទ​ចំណាំងផ្លាត​ដល់​យានយន្ត​និង​ទោច​ក្រ​យាន្ត​ជាច្រើន​ផងដែរ ។ ហើយ​យុទ្ធនាការ​នេះ​នឹង​ធ្វើជា​បន្តបន្ទាប់​ទាំង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​នៅតាម​បណ្តា​ស្រុក​មួយចំនួនទៀត​ផងដែ​រ​៕ ដោយ​៖ ចៅ សន

×