Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​កម្រិត​ធ្ងន់​បំផុត លើ​ប្រទេស​ចិ​ន ភូមា កូរ៉េខាងជើង និង​បង់​ក្លា​ដែស

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោក ចូ បៃដិន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងប្រទេសចិន មីយ៉ាន់ម៉ា (ភូមា) កូរ៉េខាងជើង និង បង់ក្លាដែស ហើយក្រុមហ៊ុននានា នៃប្រទេសទាំងនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី១០ ខែធ្នូ (វេលានៅទីក្រុងវ៉ាស៊ីនតោន) បានសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើបុគ្គល និងក្រុមហ៊ុននានា នៅក្នុងប្រទេសចិន, មីយ៉ាន់ម៉ា, កូរ៉េខាងជើង និងបង់ក្លាដែស ដោយសារតែក្រុងវ៉ាស៊ីន ចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ជាមួយនេះដែរ រដ្ឋាភិបាលកាណាដា និងចក្រភពអង់គ្លេស ក៏សម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា (ភូមា) ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ហើយសកម្មភាពបែបនេះ ត្រូវគេមើលឃើញថា ជាការគាំទ្រដល់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាថ្មី ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តរបស់ខ្លួន បានប្រើប្រាស់ «ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ» ហើយជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ ដែលមានប្រទេសជាង ១០០ ចូលរួម ហើយដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសទាំង៤ រួមមាន ចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និង បង់ក្លាដែស។ រីឯក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា SenseTime Group របស់ចិន ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែរ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងមីយ៉ាន់ម៉ា ដោយមានគោលដៅរឹតត្បិតទៅលើក្រុមហ៊ុននានា ពាក់ព័ន្ធនឹងពួកយោធា ដែលកំពុងកាន់អំណាច ខណៈនៅបង់ក្លាដែស មានបុគ្គលមួយ ចំនួនបានទទួលរងទណ្ឌកម្ម ពីអាមេរិក ដែលសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស៕

×