កីឡាជ្រមុជទឹកដោយមិនប្រើឧបករណ៍ជំនួយខ្យល់ (oxygen tank) ដែលគេហៅថា “Free diving” បានក្លាយទៅជាកម្មវិធីរំជើបរំជួលដល់អ្នកដែលស្នេហាការហែលទឹក ដោយពួកគេបានធ្វើការប្រកួតប្រជែងជារៀងរាល់ឆ្នាំទៅតាមកន្លែងនានា ដែលមានអន្លង់សមុទ្រជ្រៅៗ តែ Dean’s Blue Hole នៅឯប្រទេស Bahamas គឺជាអន្លង់សមុទ្រដែលជ្រៅជាងគេបង្អស់លើលោក ដោយវាមានជម្រៅដល់ទៅ ២០០ម៉ែត្រ ឯណោះ៕ ក្ខិណី