Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ១៣នាក់ ជាប់ទាក់ទងនឹងបទល្មើសគ្រឿងញៀននៅខេត្តមណ្ឌលគិរី !!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានចាប់ និង បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ១៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ចែកចាយគ្រឿងញៀន ប្រព្រឹត្តស្ថិតនៅត្រង់ចំណុច ភូមិមេប៉ៃ និង ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃ ១៣ ខែ ធ្នូ ឆ្នាំ ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ៖ ១-ឈ្មោះ សុខនី ចាន់រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្មឈើ។ ទី ២ -ឈ្មោះ ង៉ែត ម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្ម ។ ទី ៣-ឈ្មោះ ជន ហួរ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ។ ទី ៤-ឈ្មោះ មាស ថេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ។ ទី ៥-ឈ្មោះ ឈឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ។ ទី ៦-ឈ្មោះ វ៉ាន់ ធីន ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិចាម ។ ទីន៧-ឈ្មោះ លី ច្រូច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកជំនិញ។ ទី ៨-ឈ្មោះ ដេត ស៊ាងឌី ភេទស្រី អាយុ៤២ឆ្នាំ។ ទី ៩-ឈ្មោះ រ៉ា ចាន់ ត្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។ ទី ១០-ឈ្មោះ គង ឃា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ។ ទី ១១-ឈ្មោះ ម៉ាត់ សុគ្រីយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចាម ។ ទី ១២-ឈ្មោះ សំ ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។ និង ទី ១៣-ឈ្មោះ. ផៃ ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។

ពួកគេ ទាំង១៣នាក់ ខាងលើ រស់នៅភូមិមេប៉ៃ និង ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ចំណែកឯ វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖ គ្រឿងញៀនចំនួន០៩កញ្ចប់៤ធំ , កញ្ឆាក្រៀមចំនួន៧ បព្ចាប់ , កាំ.ភ្លើងកែច្នៃប្រើហ្គាស់បា.ញ់គ្រាប់ឃ្លីពីដាងចំនួន៣ដើម , គ្រាប់ឃ្លីពីដាងសម្រាប់បា.ញ់កាំ.ភ្លើងខ្យល់ចំនួន១ប្រអប់ , ដាវចំនួន១ដើម កាបូបលុយចំនួន២, ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀនចំនួន១គ្រឿង, ឧបករណ៍កែច្នៃ សម្រាប់ជក់មួយចំនួន , លោហធាតុចិញ្ចៀនកាឡៃចំនួន២ , លោហធាតុក្រវិល ពណ៌ទឹកប្រាក់ចំនួន១គូ, ទូរស័ព្ទដៃ សរុបទាំងអស់ចំនួន១៩ គ្រឿងក្នុងនោះ ទូរស័ព្ទ ស្មាតហ្វូនចំនួន១៥គ្រឿង នាឡិកាដៃ ពណ៌ទឹកប្រាក់ចំនួន១គ្រឿង ប័ណ្ណចាក់ថ្នាំចំនួន១សន្លឹក ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង១៣ នាក់ខាងលើ កំពុងតែត្រូវបានសាកសួរ នៅឯសាលាដំបូងខេត្តមណ្ឌលគិរី នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×