Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះអស់មួយល្វែង ទាំងស្រុង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើង ដោយសារតែការឆ្លងចរន្តអគ្គិសនី បានបង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់ ១ល្វែង និងសម្ភារៈមួយចំនួនទាំងស្រុង នាវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ៤៤J៣ ផ្លូវបេតុងលេខ៣៨E៤ ក្រុម១ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លី ឃុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ លក់គ្រឿងស្នោរ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះផ្ទះល្វែង ទំហំ ៤ម៉ែត្រ គុណ១៦ម៉ែត្រ ឆេះអស់ទាំងស្រុង ព្រមទាំងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងបណ្តាលរាលដាលដល់ផ្ទះចំនួន ២ល្វែង បណ្តាលឲ្យរងការខូចខាត។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យើងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ៤៤ឡាន ស្មើនឹង ១៧៦ម៉ែត្រគូប , រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២និង០០នាទីនាថ្ងៃដដែល៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×