ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលឫស្សីកែវ កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ បានឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធការនឹងការរក្សាទុក និង កាន់កា.ប់អា.វុធដោយគ្មានការអនុញ្ញាត នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួលលេខ៤C ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ភ្នំពេញ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ តែមានកាំ.ភ្លើងខ្លី មួយដើម និង ស្នាក់នៅបន្ទប់ជួលលេខ៤C ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ភ្នំពេញ ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន កាំភ្លើងខ្លី ចំនួន ១ដើមម៉ាកP08 បង់១គ្មានគ្រាប់ លេខ៥១៩២, ដំបងដែក១ដើមប្រវែង០,៥ ម៉ែត្រ, ទូរស័ព្ទ១គ្រឿង និង ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ2GK-7960។
បច្ចុប្បន្ននេះ , ជនសង្ស័ត្រូវបាននគរបាលខណ្ឌឫស្សីកែវឃុំខ្លួន កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

