Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរំលោភដីព្រៃលិចទឹក ៖ ACU នាំខ្លួនស្នងការរង និងមន្ត្រីម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មកសាកសួរ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អញ្ជើញមកសាកសួរ ពាក់ពន្ធនិងករណីរំលលោភព្រៃលិចទឹកតំបន់៣ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យអង្គភាពប្រឆាំងពុករលួយ បានឲ្យដឹងថា នៅវេលាម៉ោង១០ ព្រឹកមិញនេះ លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការងខេត្តកំពង់ឆ្នាំង និងលោកស័ក្ត៥ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញមកបំភ្លឺ និងស្ដាប់ចម្លើយពាក់ព័ន្ធនឹងដីព្រៃលិចទឹកតំបន់ ៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

ចំណែកអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន បានប្រាប់ CEN ថា មន្ត្រីនគរបាលចំនួនពីររូប នសស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសាកសួរពិត ប្រាកដមែន។ មន្ត្រីទាំងពីររូបមានដូចជា លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរង និងវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យ។ ចំពោះការហៅមកសាកសួរនេះ លោកមិនដឹងរឿងអីទេ ទាល់តែសួរទៅខាងអង្គភាពប្រឆាំងអំពើពុករលួយ។

យោងតាមរបាយការណ៍បានឲ្យដឹងថា មន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ ករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប មានដូចជា
១. លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា
២. លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា
៣. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា
៤. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ហិកតា
៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ហិកតា
៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ហិកតា
៧. លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា
៨. លោក ឡុង ស្រេង ប្រជាជន ៤០០ហិកតា
៩. លោក ស៊ិន ប៉ូលីន ប្រជាជន ២៦០ហិកតា
១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំពាក់បង្អោងុំច្រណូក ៣០ហិកតា
១១. លោក សែប ស៊ីវិទ្ធី ប្រជាជន ១៧៥ហិកតា
១២. អ្នកស្រី ងួន គឹមយួន ប្រជាជន ៥៧,៥០ហិកតា
១៣. អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាជន ៣០ហិកតា។

ប្រភពបានបង្ហើបថា នៅមានមន្ត្រីមានចំនួនទៀត នឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ហៅមកសាកសួរពាក់ព័ន្ធ រឿងរំលោភដីព្រៃលិចទឹក នៅតំបន់ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ

×