Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ បិទកាស៉ីណូទីងស៊ី ដោយសារមានករណីចាប់បង្ខាំ.ងមនុស្ស ធ្វើទា.រុណ.កម្ម និងជ.ម្រិតទារប្រាក់

ភ្នំពេញ ៖ ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញលិខិតមួយដោយបានជម្រាបមកលោក QIAN CHENG អ្នកគ្រប់គ្រងកាស៊ីណូទីងស៊ី ស្តីពីការផ្អាកជាបណ្តោះអាសន្នអាជីវកម្មកាស៊ីណូទីងស៉ីង មានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ករណីនេះ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះផ្អាកជាបណ្តោះអាសន្នអាជីវកម្មកាស៊ីណូទីងស៉ីង ។

រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ការប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៉ីង មិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងលេខ៩០៧/២១សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយ។

ជាក់ស្ដែងយោងតាមរបាយការណ៍ របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៉ីណូទីងស៉ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។

ហេតុដូច្នេះរដ្ឋបាលខេត្តសម្រេចបិទអាជីវកម្មកាស៉ីណូទីងស៊ីង ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាពក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន។ ក្នុងអំឡុងពេលនេះ ស្នងការនគរបាលខេត្ត ត្រូវចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រងទីតាំងនោះដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ចុះអង្កេតស្រាវជ្រាវករណីនេះបានចប់សព្វគ្រប់ និងមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះទៅជាឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និយោជិតរួចរាល់សិន។

ករណីមិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×