ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារថ្ងៃនេះនឹងមានការប្រែប្រួលច្រើន អាទិភាពដំបូងគឺត្រូវស្ថិរភាពស្ថានការណ៍មកវិញ។ ប្រយ័ត្នត្រូវគេបោកប្រាស់លុយកាក់។ មនោសញ្ចេតនា៖ មានអារម្មណ៍ថា ដៃគូមិនយល់ខ្លួននាំឲ្យផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ ទិសនាំលាភ ៖ ទិសខាងលិច តំណមទិសខាងកើត ។ ពណ៌នាំសំណាង ៖ ស ។ អ្នកយកអាសា ៖ ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្ត ម៉ត់ចត់ចំពោះការងារ កសាងល្អរាល់ទំនាក់ទំនងទើបសង្ឃឹមមានការរីកចម្រើនទៅមុខ។ ថ្ងៃនេះពុំមានឱកាសរកចំណូល ដូច្នេះមិនត្រូវចំណាយដោយមិនគិតមុខគិតក្រោយ។ មនោសញ្ចេតនា៖ មានលទ្ធភាពជួបមិត្តថ្មី មានចិត្តគំនិតចុះសម្រុងគ្នា។ ទិសនាំលាភ គឺទិសអាគ្នេយ៍ តមទិសពាយ័ព្យ។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកជួយយកអាសា ឆ្នាំម្សាញ់៕
ឆ្នាំខាល ៖រាសីល្អមធ្យម ។ មានឱកាសល្អក្នុងការងារ ប្រឹងប្រែងយកចិត្តទុកដាក់ ចៀសវាងការប៉ះទង្គិចជាមួយមនុស្សឆ្នាំថោះ។ ថ្ងៃនេះវិនិយោគលើអ្វីក៏បានផលដែរ។ មនោសញ្ចេតនា ៖ ប្រឈមមុខនឹងការយល់ច្រឡំរបស់គូស្នេហ៍ ត្រូវរកវិធីដោះស្រាយឲ្យទាន់ពេល កុំទុកយូរក្លាយជាទំនាស់ប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទាំង២។ ទិសនាំលាភ ៖ ត្បូង តំណមទិសខាងលិច ។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកឆ្នាំថោះនឹងត្រូវរងសម្ពាធ និងភាពមិនប្រក្រតីក្នុងការងារ ទោះបីមានឱកាសដោះស្រាយតែហានិភ័យពុំមែនតូចតាច ដូច្នេះត្រូវគិតគូឲ្យបានម៉ត់ចត់។ មានពេលទំនេរគួសិក្សាបន្ថែមអំពីចំណេះដឹងខាងហិរញ្ញវត្ថុនឹងជួយជាប្រយោធន៍ដល់ការងារ។ មនោសញ្ចេតនា ៖ ពិបាករកឃើញសំឡេងរួម។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ អាគ្នេយ៍ ។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ត្រូវប្រយ័ត្នប្រយែងក្នុងការងារ ចៀសវាងឆេវឆាវនាំឲ្យមានចន្លោះប្រហោង អាចឲ្យគូប្រជែងមានឱកាសបំបាក់អ្នកបាន។ ថ្ងៃនេះចេញក្រៅកុំយកលុយកាក់ ឬទ្រព្យមានតម្លៃច្រើតាមខ្លួនប្រយ័ត្នបាត់បង់។ មនោសញ្ចេតនា៖ ពិបាករីកចម្រើនទៅមុខ។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ ឆ្នាំយកអាសា ៖ ឆ្នាំខាល៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ឱកាសល្អបានមកដល់ ចូរកសាងទំនាក់ទំនងឲ្យជិតស្និទ្ធជាមួយអ្នករួមការងារ និងថ្នាក់លើរបស់អ្នក។ រាល់ខ្ទង់ចំណូលសុទ្ធតែបានល្អប្រសើរ។ មនោសញ្ចេតនា ៖ អ្នកនៅលីវមានឱកាសជួបមនុស្សដែលខ្លួនប្រាថ្នា ចូររក្សាឲ្យបានជាប់ទំនាក់ទំនងនេះ។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីល្អឡើងខ្ពស់។ ថ្ងៃនេះមានព័ត៌មានល្អអំពីការងារ ការលំបាកតែងមានអ្នកជួយយកអាសាដោះស្រាយជំនួស។ មានលាភចូលមិនដាច់ រកស៊ីអ្វីក៏បានជោគជ័យដែរ។ មនោសញ្ចេតនា ៖ ប្តីប្រពន្ធមានសុភមង្គល អ្នកនៅលីវក៏មានឱកាសបានជួបគូស្នេហ៍។ ទិសនាំលាភ ៖ លិច តំណមទិស៖ ខាងកើត។ ពណ៌នាំសំណាង ៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយទំនាក់ទំនងល្អជាមួយថ្នាក់លើ និងការគាំទ្ររបស់មិត្តភក្តិរួមការងារ ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន។ អ្នកមានសមត្ថភាពវិភាគព្យាករណ៍ឱកាសវិនិយោគដ៏ល្អ និងជោគជ័យ។ មនោសញ្ចេតនា៖ ថ្ងៃនេះអ្នកនៅលីវអាចជួបនឹងមនុស្សក្នុងសុបិន្តរបស់ខ្លួន រីឯអ្នកបានរៀបការហើយ ត្រូវប្រយ័ត្នមានអ្នកទី៣ ជ្រៀតចូល។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ អាគ្នេយ៍ ។ ពណ៌នាំសំណាង ៖ ខៀវចាស់ , ខ្មៅ ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកអាចត្រូវទៅបេសកកម្មឆ្ងាយ ការងារមានភាពមិនប្រក្រតីបន្តិច អាចត្រូវផ្លាស់ប្តូរទីតាំងការងារថ្មី ត្រូវនឹងនរប្រឈមមុខចៀសវាងធ្វើឲ្យស្មុគស្មាញថែម។ កុំទុកចិត្តគេពេក ព្រោះអាចត្រូវចាញ់បោកអស់ទ្រព្យធំ។ មនោសញ្ចេតនា៖ មានឱកាសបានជួបមនុស្សដែលខ្លួនស្រឡាញ់ តែគួរឲ្យស្តាយមានឧបគ្គមករាំងស្ទះ។ ទិសនាំលាភ ៖ អាគ្នេយ៍ ។ តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ លឿង។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ធ្វើការងារត្រូវប្រមូលផ្តុំអារម្មណ៍ កុំឲ្យបែកខ្ញែកគិតដល់រឿងមិនបានការ ប្រសិនមិនដូច្នេះទេ អ្នកលំបាកនឹងចៀសផុតពីផលអាក្រក់ដែលបង្កឡើងដោយខ្លួនឯង។ ថ្ងៃនេះពុំត្រូវវិនិយោគបោះទុនធ្វើអ្វីមួយ ត្រូវរង់ចាំឱកាសល្អសិន។ មនោសញ្ចេតនា ៖ ងាយប្រេះឆា ដោយសារពាក្យសម្តីចាក់រុករបស់អ្នកផ្សេង។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ លឿង ។ ឆ្នាំយកអាសា ៖ ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់ ។ ការងារដំណើរការដោយរលូន ត្រូវបានថ្នាក់លើទុកចិត្ត អ្នករួមការងារគាំទ្រ មានឱកាសឈានឡើងយ៉ាងរហ័ស។ ថ្ងៃនេះរាល់ការប្រឹងប្រែងពីមុនរបស់អ្នកក៏ត្រូវបានតបស្នងដោយខ្ទង់ចំណូលយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា ៖ ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាងដល់សុខភាពរបស់ដៃគូ។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ កើត។ ពណនាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ ហេតុនេះគ្រប់ការលំបាកក្នុងការងារសុទ្ធតែបានការជួយជ្រោមជ្រែងដោះស្រាយយ៉ាងល្អប្រសើរ។ ថ្ងៃនេះមានលាភចូលច្រើន ធ្វើជំនួញបានចំណេញកប់ក្តោង។ មនោសញ្ចេតនា ៖ ជ្រាលជ្រៅ កក់ក្តៅ។ ទិសនាំលាភ ៖ ខាងត្បូង តំណមទិស ៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំមមែ៕