Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តដល់សហគ្រិនស្ត្រី ក្នុងភាពជាអ្នកដឹកនាំ តាមរយៈការរៀបចំវេទិកា នាំមកនូវប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងការកសាងទំនុកចិត្ត និងការអភិវឌ្ឍអាជីវកម្ម

spot_img

ព្រះសីហនុ ៖ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ មុំទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ហើយថាវេទិកាលើកកម្ពស់សហគ្រិនស្ត្រី ជំរុញ និងលើកទឹកចិត្តដល់សមាគ្រិនស្ត្រី ក្នុងភាពជាអ្នកដឹកនាំតាមរយៈការរៀបចំវេទិកានាំ មកនូវប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការកសាងទំនុកចិត្ត និងការអភិវឌ្ឍអាជីវកម្ម

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានថ្លែងបែបនេះ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីវេទិកាលើកកម្ពស់សហគ្រិនស្ត្រីក្រោមប្រធានបទ (ដំណោះស្រាយ និងផែនការស្តារអាជីវកម្ម សម្រាប់សហគ្រិនស្ត្រី) ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ។

នាឱកាសនោះផងដែរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលបានផ្តួចផ្តើមរៀបចំឱ្យមានវេទិកាលើកកម្ពស់សហគ្រិនស្ត្រីក្រោមជំនួយឧបត្តម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការផេកប្រចាំនៅកម្ពុជា ដើម្បីជំរុញ និងលើកទឹកចិត្តដល់សមាគ្រិនស្ត្រី ក្នុងភាពជាអ្នកដឹកនាំតាមរយៈការរៀបចំវេទិកានាំ មកនូវប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការកសាងទំនុកចិត្ត និងការអភិវឌ្ឍអាជីវកម្ម ហើយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានជ្រើសរើសយកខេត្តព្រះសីហនុជាទីតាំងសម្រាប់រៀបចំវេទិកាលើកទី៦ គឺក្នុងគោលបំណងរួមចំណែកជាប្រយោជន៍ដល់សហគ្រិនស្ត្រី នៅក្នុងខេត្តព្រះសីហនុ និងចែករំលែកការរៀនសូត្រពីបទពិសោធន៍ នៃការជះឥទ្ធិពលពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងស្វែងយល់រកដំណោះស្រាយក្នុងការស្តារអាជីវកម្ម នាពេលបច្ចុប្បន្ន និងធ្វើឱ្យប្រសើរឡើងនៃអាជីវកម្មពេលអនាគត ហើយសកម្មភាពទាំងនេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាព សមធម៌យេនឌ័រ និងលើកទឹកចិត្តឱ្យមានការចូលរួមដោយស្មើមុខ ក្នុងន័យជម្រុញឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបន្តទៀតថា បច្ចុប្បន្នកម្ពុជាបានទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកូវដ-១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំដែលធ្វើឱ្យចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជោគជ័យដ៏ធំធេងដែលកម្ពុជា សម្រេចបាននៅពេលនេះ គឺដោយសាររាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយផ្តល់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋប្រកបដោយជោគជ័យ និងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការប្រឆាំងទប់ស្កាត់កាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយដោយក្នុងនោះរាជរដ្ឋាភិបាល បានបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ចជាតិ បន្ទាប់ពីបានទទួលរងការខាតបង់ ដោយសារជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ មុំទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដោយក្នុងរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់គឺនោះ ៖ -បានបញ្ជ្រាបយេនឌ័រទៅក្នុងក្របខណ្ឌគោលនយោបាយ និងផែនការអភិវឌ្ឍជាតិ។ -បានកាត់បន្ថយគម្លាតយេនឌ័រ ក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុខងារសាធារណៈ។ -បានពង្រីកសហគ្រិនភាពរបស់ស្ត្រី។ -បានកាត់បន្ថយអំពើហិង្សា និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ។

-បានលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងបានពង្រឹងកិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី និងកុមារ ហើយក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានផ្តោតអាទិភាព៖ ទី១.ការបន្តលើកកម្ពស់តួនាទីស្ត្រីតាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្ត្រី ក្នុងជួរថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រសួង-ស្ថាប័ន ទាំងកម្រិតនយោបាយ និងកម្រិតជំនាញ។

ទី២.ការធ្វើបច្ចុប្បន្នភាព និងអនុវត្ត «ផែនការយុទ្ធសាស្ត្រនារីរតនៈ» ដោយបន្តជំរុញការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែកគ្រប់វិស័យ និងគ្រប់កម្រិតបន្តលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី តាមរយៈការពង្រីកកម្មវិធីអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ស្ត្រី ព្រមទាំងបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតការវិនិយោគ លើសមភាពយេនឌ័រ និងការពង្រឹងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធសំដៅទប់ស្កាត់ការជួញដូរ និងអំពើហិង្សាលើស្ត្រី និងកុមារ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×