ទិដ្ឋភាពកន្លែងកើតអគ្គិភ័យ
ថ្ងៃទី២៤ ខែមេសានេះ ប៉ូលិសបានចាប់ខ្លួន Liu Chunlu ជនដៃដល់ដុតហាងខារ៉ាអូខេមានកម្ពស់ ៣ជាន់ នៅទីទីក្រុងឈៀងយៀង ខេត្តក្វាងដុង នាអំឡុងទៀបភ្លឺព្រឹកមិញនេះ ដែលធ្វើឲ្យមនុស្ស ១៨នាក់ស្លាប់ និង៥នាក់ទៀតរងរបួស។
ប៉ូលិសទីក្រុងឈៀងយៀង ឲ្យដឹងថា កម្លាំងសមត្ថកិច្ចត្រួតពិនិត្យបានស្ថានការណ៍ក្រោយពេលអណ្តាតភ្លើងឆាបឆេះប្រមាណ ៥៥នាទីក្រោយមក ។ ការស៊ើបអង្កេតបឋមឲ្យដឹងថា Liu Chunlu អាយុ ៣២ឆ្នាំ បានដុតហាងខារ៉ាអូខេខាងលើ ។
ជនល្មើស Liu Chunlu ជនដៃដល់ដុតហាងខារ៉ាអូខេ
តាមស្ថានីយ៍ទូរទស្សន៍ CCTV មុខសញ្ញានេះបានរាំងស្កាត់ច្រកចេញចូលតែមួយគត់ ដោយប្រើទោចក្រយានយន្តរបស់ខ្លួននៅមុនពេលធ្វើការដុត ។ ជនល្មើសរូបនេះក៏រងការរលាកនៅចង្កេះ ហើយក៏បានរត់គេចខ្លួនពីកន្លែងបង្កហេតុ។
ប៉ូលិសបានព្យួររង្វាន់ 200.000យេន ប្រមាណ(៣២.០០០ដុល្លារ) សម្រាប់អ្នកផ្តល់ព័ត៌មាន ដើម្បីចាប់បានជនល្មើស Liu Chunlu ៕ សូយន