ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស១១នាក់ រងរបួសធ្ងន់និងស្រាល ចំណែកមធ្យោបាយជាច្រើនគ្រឿង រងការខូចខាតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តដឹកទំនិញមួយគ្រឿង ដា.ច់ហ្រ្វាំងចុះពីលើស្ពានព្រះមុន្នីវង្សបុ.ករះ។
កាលពីវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ក្បែរកន្លែងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកផ្លូវ២៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ កំពុងតែចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចកើតហេតុខាងលើ ដោយមានអ្នកដំណើរមធ្យោបាយគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ពីទិសដៅពីកើតទៅលិច និងពីជើងទៅត្បូង ស្របពេលនោះ ក៏មានរថយន្តប្រភេទដឹកទំនិញមួយគ្រឿង ទម្ងន់៥តោនកន្លះពណ៌ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 3G-3338 បើកបរចុះពីលើស្ពានព្រះមុន្នីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិចបានដា.ច់ហ្រ្វាំងបុ.ករះអ្នកដំណើរ ដែលកំពុងធ្វើចរាចរណ៍នៅខាងមុខ រងរបួសធ្ងន់និងស្រាល់ ១១នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ផងដែរ ចំណែកមធ្យោបាយធ្វើដំណើររងការខូចខាតរួមមាន ម៉ូតូចំនួន៤គ្រឿង ម៉ូតូងកង់៣ចំនួន៤គ្រឿង និងរថយន្តចំនួន៣គ្រឿង ។

ចំណែកអ្នកបើកបររថយន្តបង្ក ព្យាយាមរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចាប់ប្រគល់ឲ្យនគរបាលខណ្ឌចំការមន ។
ដោយឡែកជនរងគ្រោះទាំង១១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបាយ័ន ដើម្បីធ្វើការសង្រ្គោះដល់ពួកគាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន សហការជាមួយចរាចរណ៍ក្រុង ចុះមកឃាត់អ្នកបើកបររថយន្តបង្ក និងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម



























