Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលឈ្មោះ គឿន និងឈ្មួញឈ្មោះ ញ៉ច រ៉ា ពាក់ព័ន្ធការកាប់បំផ្លាញរុករានទន្ទ្រានព្រៃលិចទឹក នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ

ភ្នំពេញ ៖ បុគ្គលឈ្មោះ គឿន និងឈ្មួញឈ្មោះ ញ៉ច រ៉ា ថៅកែស្រូវប្រាំង រស់នៅក្នុងភូមិពាមក្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពាក់ព័ន្ធការកាប់បំផ្លាញរុករានទន្ទ្រានព្រៃលិចទឹក នៅឃុំកំពង់គោស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅតំបន់ព្រះស្នែង បត់ត្រង់ ។

បើតាមប្រភពដែលជឿទុកចិត្តបានទម្លាយឲ្យដឹងថា ឈ្មួញឈ្មោះ ញ៉ច រ៉ា បានផ្តល់លុយចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរនិងដីព្រៃលិចទឹក ដែលធ្វើស្អាតអាចធ្វើស្រែបានចំនួន ៣០០ហិកតា ពីមេក្លោងទន្ទ្រានព្រៃឈ្មោះ គឿន។ ហើយរាល់ពេលដែលសកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅតំបន់ ៣ ដែលជាតំបន់ហាមឃាត់ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ គឺមានតួអង្គរតែពីរនាក់នេះទេ។

ប្រភពបានបន្តថា សកម្មភាពឈូសឆាយដីព្រៃលិចទឹក ដើម្បីយកលក់ឲ្យឈ្មួញ ដែលមានលុយមានអំណាច នៅពីក្រោយខ្នងរបស់មេខ្លោង ដែលមានឈ្មោះគឿន គឺកើតមានរាប់ឆ្នាំមកហើយ មិនមែនទើបតែមាននៅឆ្នាំនេះឬក៏ឆ្នាំមុននោះទេ។ ហើយមានការឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ។

ចំណែកឈ្មួញឈ្មោះ ញ៉ច រ៉ា បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគ្រាន់តែជួលដីគេអាស្រ័យផលតែប៉ុណ្ណោះ ដីដែលខ្លួនជួលពីឈ្មោះគ្រឿនចំនួន ២៥ហិកតា សម្រាប់អាស្រ័យផលតាំងពីខែតុលាមកម្ល៉េះ ក្នុងនោះក៏មានមិត្តភក្កិគាត់ម្នាក់ទៀតដែលឈ្មោះ នូ នៅភូមិកោះគ្របបាយ ក៏ជួលដីពីឈ្មោះគឿន ចំនួន ២៥ហិកតា ដូចគ្នា

ប្រជាពលរដ្ឋបានសូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការបង្រ្កាបធនធានធម្មជាតិ ស៊ើបអង្កេតលើករណីនេះ។ ហើយបើសិនជារកឃើញថា បុគ្គលឈ្មោះ គឿន និងឈ្មួញឈ្មោះ ញ៉ច រ៉ា មានការពាក់ព័ន្ធសូមវិធានការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ

×