ភ្នំពេញ ÷ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករថយន្តកូរ៉េ ពីក្រោយ រួចបួងចង្កូតថយ ទៅបុ.កបង្គោលភ្លើង កិនម៉ូតូមួយគ្រឿងទៀត ពីក្រោម បណ្តាលឲ្យបុរស ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ចំណុចច្រកចូលមុខផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េក្បាល ពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2Z-6530 បើកបរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ច្រកចូលមុខផ្សារសុវណ្ណា ស្រាប់តែមានបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើប ពណ៌សពាក់ផ្លាកលេខ 2BJ-2868 បើកបរតាមបណ្តោយផ្លូវ២៧១ ទិសដៅស្របគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុ.ក រថយន្តកូរ៉េពីក្រោយ ពេញទំហឹងរួចបួងចង្កូត ថយក្រោយទៅបុកបង្គោលភ្លើង និងកិ.នម៉ូតូឌ្រីមសង់មួយគ្រឿងទៀត ពីក្រោមរថយន្ត បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿងទៀត និងទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត









