Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ឈប់​ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ធានា​យូរអង្វែង​នៃ​ផ្លូវថ្នល់ និង​ស្ពាន​

​ខេត្ត​ត្បូងឃ្មុំ​៖ ថ្លែង​ទៅ​កាន់​អង្គពិធី និង​ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​អះអាងថា​ការបង្ក្រាប​រថយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់​មាន​លក្ខណៈ​ដូច​វែក​ចក លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ដើម្បី​កុំឱ្យ​ដូច​វែក​ចក គឺ​យើង​ត្រូវ​យក​ចក​ចេញ​ឱ្យអស់​” ពោល​គឺ​ត្រូវ​ប្រើ​យន្តការ​ច្បាប់ និង​រក​ប្រភព​ដើម​ឱ្យឃើញ និង​បិទ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ បុគ្គលិក និង​កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ត្បូងឃ្មុំ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ការត្រួតពិនិត្យ​យានយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​យានយន្ត​ត្រូវតែ​បន្ត​អនុវត្ត​ឱ្យបាន​ជា​ប្រចាំ​និង​ម៉ឺងម៉ាត់​បំផុត ព្រោះថា​បើ​រថយន្ត​តែ​មួយ​គ្រឿង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ២០​តោន​គឺ​ស្មើ​នឹង​រថយន្ត ១៦០.០០០​គ្រឿង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ករណី​នេះ​ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ​សម្រាប់​ជួសជុល​ផ្លូវ​ឡើង​វិញ​ក្នុង​មួយ​ឆ្នាំៗ​។​

​ឆ្លៀត​ក្នុង​ឱកាស​សំណេះសំណាល​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី ពី​កំណែទម្រង់​ស៊ីជម្រៅ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​សម្រួល​សេវា​សាធារណៈ​ដែល​ផ្ដោត​លើ​ចំណុច​សំខាន់ៗ​បី​គឺ ធ្វើឱ្យ​បាន​លឿន ធ្វើឱ្យ​មាន​តម្លាភាព និង​ចំណាយ​តិច ព្រមទាំង​បង្ហាញ​ពី​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​នា​ដើមឆ្នាំ​២០១៨ នេះ ជាពិសេស គម្រោង​ធំៗ​ទាំង​៤​ដែល​បាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ មានដូចជា​៖ ការតភ្ជាប់​ផ្លូវដែក​ពី​ប៉ោយប៉ែ​ត​ទៅ​សិរិ​សោ​ភ​ណ្ឌ ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ស្ពាន​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ ការតភ្ជាប់​ផ្លូវដែក​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ការដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​។​

​លើសពីនេះទៅទៀត​លោក​ទេសរដ្ឋមន្ត្រី បង្ហាញ​ពី​គម្រោង​ថ្មីៗ ដែល​ត្រូវ​អនុវត្ត​បន្ត រួមមាន​៖ ការ​ពង្រី​ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៣ ពី​២​គន្លង​ទៅ​៤​គន្លង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ការពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ការពង្រីក​ការដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក ការសិក្សា​គម្រោង​សាងសង់​ផ្លូវ​ជាតិ​ពី​បាត់ដំបង​ទៅ​ខេត្ត​កោះកុង និង​គម្រោង​ផ្សេងៗ​ទៀត​ជាច្រើន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថា​៖ សមិទ្ធផល​ដ៏​ឧត្ដុងឧត្ដម​ទាំងនេះកើត​ចេញពី​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​មន្ត្រី​ទាំងអស់ រួបរួម​សាមគ្គី សហការគ្នា ឱ្យបាន​រឹងមាំ ហើយ​សូម​កុំឱ្យ​មាន​ការបែងចែក ជា​ក្រុម ជា​បក្ខពួក ពោល​គឺ​មាន​តែ​ក្រុម​មួយ​គត់​គឺ ក្រុម​មហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​រួមគ្នា​កសាង​ជាតិ​មាតុភូមិ​របស់​យើង ឱ្យមាន​ការរីកចម្រើន​តាម​ក្ដី​ស្រ​ម៉ៃ​របស់​យើង​ម្នាក់ៗ ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​ក្នុង​សកលលោក​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​