Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជារួមមាន វឌ្ឍនភាពល្អប្រសើរ ទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិកូវីដ ១៩ ក៏ដោយ

spot_img

ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការគៀរគររកធនធានបន្ថែមតាមរយៈ ការបន្តកិច្ចសហការជាមួយដៃគូ អភិវឌ្ឍន៍នានា ដោយស្នើឱ្យដៃគូអភិវឌ្ឍន៍ពិនិត្យមើលលទ្ធភាពជាក់ស្តែង ក្នុងការជួយគាំទ្រទាំងផ្នែកធនធាន និងហិរញ្ញប្បទាន និងលទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរចំណូល តាមរយៈយន្តការបោះផ្សាយមូលបត្ររដ្ឋ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនសម្រាប់រយៈពេលមធ្យម និងវែង និង កិច្ចសហប្រតិបត្តិការគ្នារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុក្នុងការជំរុញឱ្យ មានការចូលរួមពីវិស័យធនាគារ ដើម្បីធានាបាននូវសន្ទនីយភាព (liquidity) ដោយផ្អែកលើអភិក្រមប្រុងប្រយ័ត្នខ្ពស់លើ ការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពអាជីវកម្ម និងកិច្ចការធុរកិច្ចក្នុងវិស័យអាទិភាព ដើម្បីធានានូវស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ច និងរូបិយបណ្ណជាតិ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស ស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)នាព្រឹកថ្ងៃ អង្គារទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ប្លូក ២ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២១, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួមមានវឌ្ឍនភាពល្អប្រសើរ ទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិកូវីដ ១៩ ក៏ដោយ ។ ជាក់ស្ដែង, ការប្រមូលចំណូលសរុប ក្នុងរយៈពេល ៥ ខ បានប្រមាណ ១៥ ៨៩៥ ប៊ីលានរៀល ស្មើនឹង ៧៥% ធៀបនឹងច្បាប់ ដែលវឌ្ឍនភាពនៃការប្រមូលចំណូលនេះជា កំណើនដែលងើបឡើងវិញ និងល្អប្រសើរបើធៀបនឹងការអនុវត្តនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ។ ការអនុវត្តចំណាយ, រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ ជាចម្បងលើវិស័យសង្គមកិច្ច ដែលការចំណាយលើវិស័យ នេះអនុវត្តបានប្រមាណ ៩៨% ធៀបនឹងច្បាប់ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ និងរំពឹងថាការអនុវត្តចំណាយរដ្ឋ សរុបប្រចាំឆ្នាំអាចនឹងសម្រេចបានក្នុងកម្រិតប៉ាន់ស្មាន ១០៨.៧% ធៀបនឹងច្បាប់ ។ ការណ៍នេះ អាចឆ្លុះបញ្ចាំងយ៉ាង ច្បាស់អំពីប្រសិទ្ធភាពនៃការពង្រឹងភាពជឿទុកចិត្តនៃថវិកា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលផ្តល់ ឱ្យរាជរដ្ឋាភិបាលកម្ពុជានូវភាពគ្រប់គ្រាន់ នៃសាច់ប្រាក់នៅក្នុងពេលមានវិបត្តិ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ ក៏ដូចជាការបន្តនិរន្តរភាពការងារប្រចាំថ្ងៃបានរលូន ។

ជាមួយគ្នានេះ, ដៃគូអភិវឌ្ឍន៍ ក៏បានអបអរសាទរដល់សមិទ្ធផលដែលសម្រេចបាន និងបង្ហាញពីឆន្ទុះចូលរួម និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចបាននូវកំណែទម្រង់ប្រកបដោយចីរភាព ។ ដៃគូអភិវឌ្ឍន៍ បានបង្ហាញគោលជំហរចូលរួមគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រាក់ចំណូលក្នុងស្រុកក្នុងការគាំទ្រដល់ការស្ដារឡើងវិញក្រោយវិបត្តិជំងឺកូ-១៩ ចូលរួមក្នុងការបង្កើន ចំណាយសង្គម, ចូលរួមគាំទ្រការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបៃតង (Green PF) ដើម្បីគាំទ្រគោលនយោបាយ អាកាសធាតុវេទយិតភាព (Climate-Sensitive Policies) និងការគាំទ្របច្ចេកទេសរៀបចំសេចក្តីព្រាងច្បាប់ស្តីពី លក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ និងភាគកម្មសាធារណៈជាដើម ។ ដៃតួអភិវឌ្ឍន៍ ក៏បានផ្តល់ជាមតិយោបល់ សំខាន់ៗបន្ថែមជុំវិញការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស ស្នើសុំការស្វែងយល់ពី ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្ត្រចំនួន ២ របស់រាជរដ្ឋាភិបាល ក្នុងការ ឈានទៅរកការបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ គឺ ទី១. យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និង
ទី២. ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ឆ្នាំ ២០២១-២០២៣ តាមរយៈការផ្តល់អាទិភាពទៅលើចំណុចចំនួន ៣ ដែលរួមមាន ៖ ១. ការស្តារឡើងវិញនូវវិស័យដែលរងការប៉ះពាល់ខ្លាំង, ២. ការកែទម្រងសំខាន់ៗជារចនាសម្ព័ន្ធ និង ៣. ការកសាងភាពធន់ដើម្បីត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នាដែល អាចផ្ទុះឡើងនាពេលអនាគត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការគៀរគររកធនធានបន្ថែមតាមរយៈ

១. ការបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដោយស្នើឱ្យដៃគូអភិវឌ្ឍន៍ពិនិត្យមើលលទ្ធភាពជាក់ស្តែង ក្នុងការជួយគាំទ្រទាំងផ្នែកធនធាន និងហិរញ្ញប្បទាន និង

២. លទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរចំណូល តាមរយៈយន្តការបោះផ្សាយមូលបត្ររដ្ឋ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនសម្រាប់រយៈពេលមធ្យម និងវែង និង កិច្ចសហប្រតិបត្តិការគ្នារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុក្នុងការជំរុញឱ្យ មានការចូលរួមពីវិស័យធនាគារ ដើម្បីធានាបាននូវសន្ទនីយភាព (liquidity) ដោយផ្អែកលើអភិក្រមប្រុងប្រយ័ត្នខ្ពស់លើ ការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពអាជីវកម្ម និងកិច្ចការធុរកិច្ចក្នុងវិស័យអាទិភាព ដើម្បីធានានូវស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ច និងរូបិយបណ្ណជាតិ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឌុបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី៣នេះ និងបានស្នើ គ្រប់អង្គភាពពាក់ព័ន្ធ បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ បូក ២ ដើម្បីសម្រេចតាមគោល ដៅដែលបានគ្រោងទុក ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×