Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ បើកជ្រុ.លទៅបុ.ករថយន្តព្រូស ចតស្ងៀម ផ្ទប់ចូលផ្ទះពលរដ្ឋ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តស៊េរីទំនើប ពាក់ផ្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.ករថយន្តព្រូស ចតស្ងៀមនៅមុខផ្ទះ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១២២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AY-5913 ចតចោលនៅខាងមុខផ្ទះ តាមបណ្ដោយផ្លូវ ១២២ លុះមក ដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កស៊េរីទំនើប ពាក់ផ្លាកលេខ ខេមរភូមិន្ទ បានដោះផ្លាកលេខចេញ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១២២ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុ.ករថយន្តព្រូសពេញទំហឹង បណ្តាលឲ្យរងការខូចខាត មួយចំហៀងខាងស្តាំធ្ងន់ធ្ងរ ចំណែករថយន្តបង្កវិញ រងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក ព្រមសងជាសំណងទាំងអស់ នៅក្នុងការជួសជុល បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×