ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦និង២០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ យកអាវុធខ្លី០១ដើម នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឃិន រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះលេខ០៥F ផ្លូវលេខ៣៤៤Z ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីពេញ ។
ជនសង្ស័យឃាត់ខ្លួនរួមមាន ៖ ១- ឈ្មោះ ពេជ្រ សុំគោ ហៅ ជ្រូក ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ២- ឈ្មោះ សូ ឌីណា ហៅ ទី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុងលេខ៥៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖ កង់ ម៉ាក SCOTT ពណ៌ទឹកក្រូចនិងអាវុធខ្លី០១ដើមម៉ាក CZ 2075 RAMI 9×19 ជារបស់ជនរងគ្រោះ។
សម្ភារបាត់បង់៖ បន្តោងខ្សែត្បូង ពណ៌ស មានស្រោបប្លាទីនចំនួន០១ (មានតម្លៃប្រហែល១,០០០$ មួយពាន់ដុល្លារសហរដ្ឋអាមេរិក) ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

