ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តតាកូម៉ាមួយគ្រឿង តាមដងផ្លូវស្រាប់តែផ្ទុះកង់មុខ រេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់មួយកង់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ថ្ងៃទី ៣០ ខែធ្នូឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតាកូម៉ាមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AN-3236 បើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងមកត្បូងក្នុងល្បឿនខណៈមកដល់ចំណុចកើតហេតុបានផ្ទុះកង់មុខរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អមិនមានអ្នករងរបួសរងការខូចខាតតែរថយន្ត។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តបង្កខាងលើទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






