Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យកងទ័ព អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាឲ្យកងទ័ពទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ទីស្តីការក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវផ្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ។

ក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាដល់កងទ័ពថា ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ យ៉ាងស្មោះចំពោះស្នាដៃ និងសមិទ្ធផលធំ ធេងជាច្រើន ក្នុងភារកិច្ចការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ដែលនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ បានខិតខំប្រឹងប្រែងពុះពារសម្រេចបាន ដោយជម្នះគ្រប់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង។ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺកងទ័ពតែងតែវត្តមាន ចុះជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋដោះស្រាយវិបត្តិយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមាន ខណៈដែលភារកិច្ចស្នូលរបស់កងទ័ពក៏នៅតែត្រូវបានបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួនបំផុត។

ជាពិសេស នៅចំពោះមុខបញ្ហាប្រឈ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងគ្រប់ដំណាក់កាល ទាំងអស់ គិតចាប់តាំងពីការផ្ទុះករណីដំបូងនៅក្នុងប្រទេស, ការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍, ការគ្រប់គ្រងការ ឆ្លងចូលក្នុងសហគមន៍ រហូតដល់ការបង្កើតបានភាពស៊ាំ ក្នុងសហគមន៍តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងដែល សម្រេចបានជោគជ័យគួរជាទីមោទនៈ ហើយមកដល់បច្ចុប្បន្ននេះ ជាដំណាក់កាលនៃការបើកប្រទេសឡើងវិញលើ គ្រប់វិស័យដើម្បីស្ដារផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ក៏កងទ័ពបាន និងកំពុងបន្តចូលរួមយ៉ាងសកម្ម និងប្រកប ដោយការទទួលខុសត្រូវ។ ជាការពិតណាស់ ជោគជ័យ និងសមិទ្ធផលទាំងអស់នេះ ក៏មិនអាចកាត់ផ្តាច់បានឡើយពី ការខិតខំប្រឹងប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់ ម្ចាស់ការច្នៃប្រឌិត គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងជួរបញ្ហាការគ្រប់ស្ថាប័ន-កងឯកភាព ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ចំពោះមុខនេះ ខ្ញុំក៏សូមអំពាវនាវដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្របពេលនឹងខួប២៣ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងខ្លឹមសារថា៖ “កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន ៣ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវផ្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃ និងសមិទ្ធផលធំធេងជាច្រើន ក្នុងភារកិច្ចការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ដែលនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ បានខិតខំប្រឹងប្រែងពុះពារសម្រេចបាន ដោយជម្នះគ្រប់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពតែងតែវត្តមានចុះជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋ ដោះស្រាយវិបត្តិយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមាន ខណៈដែលភារកិច្ចស្នូលរបស់កងទ័ពក៏នៅតែត្រូវបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្លួនបំផុត។

ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតចាប់តាំងពីការផ្ទុះករណីដំបូងនៅក្នុងប្រទេស, ការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍, ការគ្រប់គ្រងការឆ្លងចូលក្នុងសហគមន៍ រហូតដល់ការបង្កើតបាន់ភាពស៊ាំ ក្នុងសហគមន៍តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលសម្រេចបានជោគជ័យគួរជាទីមោទនៈ ហើយមកដល់បច្ចុប្បន្ននេះ ជាដំណាក់កាលនៃការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីស្តារផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ក៏កងទ័ពបាន និងកំពុងបន្តចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី