ភ្នំពេញ ៖ សារលិខិតជូនពរ ក្នុងឱកាសប្រកបដោយភាពអធិកអធមសិរីសួស្ដី ជ័យមង្គល មហាប្រសើរ ឆ្នាំថ្មី ឆ្នាំសាកល ២០២២ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាចក្រវាល សូមទ្រង់ព្រះមេត្តាប្រោះព្រំ បីបាច់ថែរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមភរិយា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រ-បុត្រធីតា ចៅប្រុសចៅស្រី។
សូមសម្ដេចទាំងទ្វេ ប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែប្រកបទៅដោយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ , ធ្វើឱ្យប្រជាជនសម្បូរណ៍សប្បាយ រុងរឿង ប្រកបដោយសុភមង្គល និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែទំនើបកម្ម ត្រដែតត្រដឹម ឧដុង្គឧត្តម ស្រស់បំព្រងជាដរាបរៀងទៅ។
គោរពជូនពរ ពី
នាងខ្ញុំ ឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកា នៃក្រុមហ៊ុន PEN-Media Group ដែលមានបុត្រសម្ព័ន្ធ មជ្ឈមណ្ឌលព័ត៌មាន Cambodia Express News ( CEN ) និងគណ:គ្រប់គ្រង ការីនិពន្ធ ក្រុមការងារ បុគ្គលិក ព្រមទាំងសហការីទាំងអស់៕ រក្សាសិទ្ធិដោយ ៖ CEN
