Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការជួញដូរថ្នាំញៀនជិត មួយគីឡូក្រាម នៅខេត្តឧត្តរមានជ័យ

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ បានសម្រេច ឃុំខ្លួនបុរសត្រូវចោទ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ កាត់ទោស តាមច្បាប់ជាប់ពាក់ព័ន្ធនឹងការជួញដូរ ថ្នាំញៀនជិត មួយគីឡូក្រាម ប្រព្រឹត្តនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ២៧ ខែ ធ្នូ ។

សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ជនត្រូវចោទ ខាងលើនេះ មានឈ្មោះ គឹម ចាន់សុភក្ត្រិ ភេទ ប្រុស អាយុ ៣៩ មុនរបរ មិនពិតប្រាកដ និង មានទីលំនៅ នៅភូមិ-ឃុំ-និង ស្រុក នៅចំណុចកើតហេតុខាងលើ។

ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ« ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន» និង ត្រូវបានឃាត់ខ្លួន កាលថ្ងៃ ២៧ ខែ ធ្នូ ឆ្នាំ ២០២១ នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ។

សមត្ថកិច្ចគរបាលរឹបអូសបានថ្នាំញៀន ប្រភេទ មេតាំហ្វេតាមីន ឬ ម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ មានទម្ងន់ សរុប ៧៧៤ ក្រាម ( ជិត១ គីឡូក្រាម) ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×