ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំ ខ្លួនមន្ត្រីឆ្មាំគុកម្នាក់ និង បានបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាមួយនឹងទណ្ឌិតគ្រឿងញៀន ម្នាក់ទៀត ជាប់ទាក់ទងការនឹងជួញដូរគ្រឿងញៀន នៅក្នុងពន្ធនាគារខេត្តប៉ៃលិន។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន បានឲ្យដឹងថា ជនត្រួវចោទទាំង២នាក់ខាងលើនេះ មានឈ្មោះ ទី១ -ឈ្មោះ ងឿ ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមុនចាប់ខ្លួន គឺ ជាមន្រ្តីពន្ធនាគារខេត្តប៉ៃលិន រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនជាប់ចោទទី២ -មាន ឈ្មោះ សំរោង រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជាទណ្ឌិតគ្រឿងញៀន និង ដែលបច្ចុប្បន្ននេះ កំពុងជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តប៉ៃលិន។

ពួកគេទាំង២នាក់ ត្រូវបានជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន (ប្រព្រឹត្តនៅក្នុងពន្ធនាគារខេត្តប៉ៃលិន) និង ត្រូវបានឃាត់ខ្លួន កាលថ្ងៃ ២៩ ខែ ធ្នូ ឆ្នាំ ២០២១។
ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចគរបាលរឹបអូសបាន ថ្នាំញៀន ប្រភេទ ម៉ាទឹកក ចំនួន១កញ្ចប់ធំ មានទម្ងន់៦៧,៣៥ក្រាម ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


