Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកស្រាបៀ សាកកម្លាំងជាមួយរថយន្តដឹកខ្សាច់ រងរបួសធ្ងន់ និងស្រាល ៣នាក់

spot_img

ភ្នំពេញ ៖ រថយន្ត២គ្រឿង បុ.កគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ពានលេខ៨ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3A-8331 បើកចេញពីការដ្ឋានបូមខ្សាច់មួយកន្លែង នៅក្បែរកន្លែងកើតហេតុ ខណ:ពេលឆ្លងបានពាក់កណ្តាល ស្រាប់តែមានរថយន្តដឹកស្រាបៀមួយគ្រឿង បើកចេញពីដេប៉ូ នៅឯភ្នំពេញដោយប្រញាប់ ដឹកស្រាបៀយកទៅដាក់ឲ្យម៉ូយ នៅព្រែកតាម៉ាក់ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿន យ៉ាងលឿនជាន់ហ្រ្វាំង មិនជាប់បានជ្រុលចង្កូតទៅបុ.ក និងរថយន្តដឹកខ្សាច់ ដែលកំពុងតែបើកឆ្លងផ្លូវ នៅខាងមុខបណ្តាល ឲ្យរងការខូចខាតរថយន្តទាំងសងខាង យ៉ាងដំណំ ចំណែកអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាក់ខែង សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ បានចុះទៅធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ និងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img