Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើការការកាត់ក្បាលសន្លឹកកិច្ចការ និងចុះលេខសម្ងាត់ របស់បេក្ខជន នៅតាមមណ្ឌលកំណែទាំង១០ ដោយមានការពង្រឹងវិន័យ

spot_img

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ធ្នូ ២០២១ បានអញ្ជើញចុះពិនិត្យ ដំណើការការកាត់ក្បាលសន្លឹកកិច្ចការ និងចុះលេខសម្ងាត់របស់បេក្ខជន នៅតាមមណ្ឌលកំណែទាំង១០ ដោយមានការពង្រឹងវិន័យ តាមម៉ោងកំណត់ ទ្វារត្រូវបានបិទដោយមិនអនុញ្ញាតឱ្យចូល និង ចេញក្នុងម៉ោងធ្វើការ ចំណែកទូរសព្ទ ឧបករណ៍ អេឡិចត្រូនិកនានា ត្រូវបានហាមឃាត់មិនអនុញ្ញាត ឱ្យប្រើប្រាស់ឡើយ។

នាឱកាសនោះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យបានជួបជាមួយលោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកគណ:កម្មការទាំងអស់ នៅតាម មណ្ឌលកំណែទាំង ១០ ដែលកំពុងបំពេញភារកិច្ច ដោយមានការពង្រឹងវិន័យ តាមម៉ោងកំណត់ ទ្វារត្រូវបានបិទដោយមិនអនុញ្ញាតឱ្យចូល និង ចេញក្នុងម៉ោងធ្វើការ ចំណែកទូរសព្ទ ឧបករណ៍ អេឡិចត្រូនិកនានា ត្រូវបានហាមឃាត់មិនអនុញ្ញាត ឱ្យប្រើប្រាស់ឡើយ។

គណៈកម្មការនានា បំពេញភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ មណ្ឌលមានរបៀបរៀបរយ ដំណើរការល្អ ព្រមទាំងមានការចូលរួមពីអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ក្នុងការទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ។

ប្រធាន អនុប្រធានមណ្ឌលកំណែ និងសមាជិកគណៈកម្មការក្រុមមុខវិជ្ជា នៅតាមមណ្ឌលកំណែទាំង១០ កំពុងមានភាពមមាញឹកក្នុងការរាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ក្រោមការពិនិត្យតាមដានអង្គភាពប្រឆាំងអំពើពុករលួយ។

គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រោងនឹងប្រកាស ៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២និងបណ្តាខេត្តនានា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×