Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុ.កផ្ទប់រ៉ឺម៉ក ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងរបួសធ្ងន់

spot_img

ភ្នំពេញ ÷ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿន ជ្រុលទៅបុកផ្ទប់ជាប់ជាមួយរ៉ឺម៉កក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ៥ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២១៤ កែងផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូកង់បីមួយគ្រឿង មិនមានផ្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៣ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួន ភ្លាមនោះដែរ ស្រាប់តែមានយុវជនម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ 1P-8659 ជិះតាមបណ្តោយផ្លូវ២១៤ ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុ.កផ្ទប់ម៉ូតូកង់បី ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូជាប់ និងកង់បីក្រឡាប់ផ្ងារជើង និងរងរបួសម្ចាស់ម៉ូតូធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្ចាស់កង់បី រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនង ទៅជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកវាស់វែង យកម៉ូតូនិងកង់បី ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំឲ្យភាគីទាំងសងខាង ដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img