Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ចេញសារាចរណែនាំ ស្ដីពីការអនុវត្តការដំឡើងស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល និងកងម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២១ និង២០២២

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលសារាចរណនាំ ស្ដីពីការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២។

យោងការសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លើលិខិតលេខ៨៣៥៨ សហវ.អថ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ លើលិខិតលេខ៨២១៩ សហវ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសំណើ របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រាជរដ្ឋាភិបាល ដាក់ចេញនូវការណែនាំ ការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចខាងក្រោម៖

១- ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការ ស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវអនុវត្តជាធម្មតាអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

២-ការបម្រែបម្រួលស្ថានភាពថវិកានៅក្នុងតារាងទូទាត់បៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និង យោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២២ ដោយមិនមានការអនុវត្តប្រតិសកម្មឡើយ។

ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×