Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកKIA បើកលឿនជ្រុល ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាក KIA មួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតជ្រុល ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបា.ក់មួយកង់ ចំណែករថយន្តបង្ក រងការខូចខាតខ្ទេ.ច មួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ២០ នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកKIA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BH-2921 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូងក្នុងល្បឿន យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុ.ករបាំងថ្ម ពុះចែកទ្រូងផ្លូវចំពាក់កណ្ដាល យ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេចមួយកំណាត់មុខ សំណាងល្អ មិនមានអ្នករងរបួសនោះទេ រងការខូចខាតតែរថយន្ត និងរបាំងថ្មពុះចែកទ្រូងផ្លូវ មួយកង់ជាទ្រព្យសម្បត្តិរដ្ឋ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូច យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img