Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់បានស្លា.ប់ និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ ត្រូវជនសង្ស័យ ដេញវា.យរួចធាក់ម៉ូតូ ទៅបុ.កទ្រូងផ្លូវ

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និង ២នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូវជនសង្ស័យ មួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ដេញវា.យពីក្រោយ រួចធាក់ម៉ូតូជនរងគ្រោះ ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យដួលបោ.កក្បាលនៅនឹងថ្នល់ ដេកពេញផ្លូវ។

សពនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពពីបុរសម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់ បានឃើញបុរស៣ម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌សពាក់ផ្លាកលេខកណ្តាល 1AG-9245 ជិះតាមបណ្ដោយផ្លូវជាតិលេ២ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន បន្ទាប់មក គាត់ក៏ឃើញក្មេងទំនើងមួយក្រុមទៀត ជាជនសង្ស័យជិះម៉ូតូជាច្រើនគ្រឿង មានស្រីនិងបុរស ជិះប្រសេចប្រសាចពេញផ្លូវ ដេញពីក្រោយទៅលើជនរងគ្រោះ៣នាក់ រួចធាក់ម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យជ្រុលចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង ដួលខ្ទាតជនរងគ្រោះ ចេញពីម៉ូតូដួលពេញដងផ្លូវ ចំណែកជនសង្ស័យមួយក្រុម បន្តល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកវាស់វែង និងពិនិត្យយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅរថយន្តសាមុយ យកទៅតម្កល់ទុក នៅវត្តរង់ចាំក្រុមគ្រួសារ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img