Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​ឆ្លង​ឆ្នាំ​សកល​ ​ភ្ញៀវ​ទេសចរចម្រុះជាតិ​សាស​ន៍​ ជាង​៥ម៉ឺន​នាក់​ ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​

spot_img

ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុគស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត ។

សូមបញ្ជាក់ថា​ នៅយប់ថ្ងៃទី៣១​ ធ្នូ​ មាន​ភ្ញៀវ​ទេសចរណ៍​ចម្រុះជាតិ​សាស​ន៍​ ជាង​៥ម៉ឺន​នាក់​ បាន​មក​សំរាក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ ក្នុង​ឱកាសបុណ្យឆ្លង​ឆ្នាំ​ ខេត្ត​ព្រះសីហនុ​ កើនឡើង៤៣,០៦% ៖ – ភ្ញៀវជាតិ ៤៩.០៣៥នាក់ កើនឡើង ៣៨,៩៩% , – ភ្ញៀវបរទេស៣.៦៨២ កើនឡើង១៣៤,៥២% ,

  • ពុំមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ ទេ។
  • ភ្ញៀវទេសចរណ៍​ទៅកម្សាន្តតាមកោះ មាន ៖ ចំនួន​ ២ ១៤៩នាក់ កើនឡើង០,៤៥%

•ភ្ញៀវជាតិ១,៩៧៣នាក់ កើនឡើង៦,៦៤% , •ភ្ញៀវបរទេស១៧៦នាក់ ថយចុះ៣៧,៨០៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×