Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្តិ៍នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចគ្រឿងអលង្កា

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រឿងអលង្ការ ប្រព្រឹត្តនៅក្នុងផ្សារពោធិ៍ចិនតុង ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ សួង ដានី ភេទ ស្រី អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ តី វណ្ណី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាំងដកហូត៖ ខ្សែដៃ ចំនួន០១ខ្សែ និងចិញ្ចៀន ចំនួន ០១វង់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×