Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឱ្យលើកលែងពន្ធនាំចូល ដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ផ្លាកលេខនគរបាល ចំនួន៧៥៧គ្រឿង

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមជាគោលការណ៍ឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន ៧៥៧គ្រឿង។

នៅបើតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើទៅកាន់សម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ ករណីសំណើរសុំការអនុញ្ញាតលើកលែងពន្ធនាំចូលដោយពន្ធអាករជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧(ប្រាំពីររយហាសិបប្រាំពីរ)គ្រឿង របស់ ក្រសួងមហាផ្ទៃ ។

ការអនុញ្ញាតជាគោលការណ៍នេះ បានធ្វើឡើង បន្ទាប់ពីមានចំណាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លិខិតទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា សេចក្តីដូចមានចែង ក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនសម្តេច ឯកឧត្ដមមេត្តាជ្រាបថា រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឱ្យលើកលែងពន្ធនាំចូល ដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ផ្លាកលេខនគរបាល ចំនួន៧៥៧ (ប្រាំពីររយហាសិបប្រាំពីរ)គ្រឿង របស់ក្រសួងមហាផ្ទៃ ដែលបាននិងកំពុងប្រើប្រាស់ នៅតាមបណ្តាអង្គភាព ចំណុះក្រសួងមហាផ្ទៃ ដូចមានក្នុង តារាងភ្ជាប់មកជាមួយ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×