Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបបុ.ករះ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ និងមធ្យោបាយជាច្រើនគ្រឿង រងការខូចខាត

spot_img

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកប៊ែនលី (BENLY) បុ.ករះ រ៉ឺម៉កកង់បីខ្មែរជាច្រឿនគ្រឿង បណ្តាលឲ្យអ្នកបើកបរ រ៉ឺម៉កកង់បីរងរបួសធ្ងន់ម្នាក់ និងស្រាលចំនួន២នាក់។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង ០៨ និង១០ នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរឺទំនើបមួយគ្រឿង ពណ៌ខ្មៅម៉ាកប៊ែនលី ពាក់ផ្លាកលេខ មណ្ឌលគិរី 2B-8889 បើកបរដោយជនជាតិចិន និងអ្នករួមដំណើម្នាក់ស្រីជនជាតិខ្មែរ បើកបរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿ នលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុ.ករះ រ៉ឺម៉កកង់បីខ្មែរចំនួន០៤គ្រឿង កង់០១គ្រឿង និងផ្ទះចំនួន០៣ ល្វែង បណ្តាល ឲ្យមនុស្សម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ និង០២នាក់ទៀត របួសស្រាល ចំណែកអ្នកបើកបរ ត្រូវបានឃាត់ខ្លួន និងបានបញ្ជូនខ្លួន ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដូនពេញ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ បានចុះមកដល់ពិនិត្យរួច ក៏រាយការណ៍ទៅជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តនិងរ៉ីម៉កកង់បី យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img