Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីសាច់សខ្ចីម្នាក់ ត្រូវបានចោរឆ.ក់យកកាបូប ទៅបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចនៅខណ្ឌទួលគោក

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាស្គុបពីមួយគ្រឿង បានធ្វើសកម្មភាពឆ.ក់កាបូបស្ពាយ ពីនារីរូបស្រស់ម្នាក់ជាភ្ញៀវ ខណៈដើរចេញពីខារ៉ាអូខេDM បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ នៅចំណុចមុខខារ៉ាអូខេ DM តាមបណ្ដោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះខាងលើ រួមនឹងមិត្តភក្តិ៤-៥នាក់ទៀត បាននាំគ្នាចេញពីខារ៉ាអូខេ DM ដោយជនរងគ្រោះ បានធ្វើដំណើរថ្មើរជើងម្នាក់ឯង ឆ្លងផ្លូវ ២១៥ ទិសដៅពីលិចទៅកើត គោលបំណងត្រឡប់ទៅកន្លែងស្នាក់វិញ លុះមកដល់ចំណុចជិតគំនូសទ្រូងផ្លូវ កន្លែងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាស្កុបពីពណ៌សមួយគ្រឿង មិនចាំផ្លាកលេខ បានធ្វើដំណើរទៅដៅពីត្បូងទៅជើង រួចបានធ្វើសកម្មភាពឆ.ក់កាបូបជនរងគ្រោះ ដែល ស្ពាយចំហៀងបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលតែម្តង។

នារីរងគ្រោះ បានបញ្ជាក់ថា បានបាត់បង់លុយ នៅក្នុងកាបូប ជិត៣០០ដុល្លារ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្តិ ជូនមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ស្វែងរកចាប់ជនសង្ស័យ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×