Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវមែន ! ប្តីប្រច័ណ្ឌប្រពន្ធ ទាញពូថៅកា.ប់ប្រពន្ធ និងបុរសម្នាក់ស្លា.ប់ និង៣នាក់ទៀត រងរបួសធ្ងន់និងស្រាល

spot_img

កំពង់ធំ ៖ កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលស្រុកបារណ៍ សហការគ្នាធ្វើការឡោមព័ទ្ធ ជនសង្ស័យម្នាក់ ដែលជាឃាត.ករយ៉ាងព្រៃ.ផ្សៃ ក្រោយពេលកា.ប់ស.ម្លាប់មនុស្សស្លា.ប់ចំនួន២នាក់ និងរបួសធ្ងន់ និងស្រាលចំនួន ៣នាក់។

យោងតាមរបាយការណ៍ របស់អាវុធហត្ថស្រុកបារាយណ៍ បានឲ្យដឹងថា មានករណីឃាត.កម្មដ៏សា.ហាវឃោរ.ឃៅមួយ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះរបស់ជនរងគ្រោះ និងជនសង្ស័យផ្ទាល់តែម្តង នៅភូមិពន្លឺ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនសង្ស័យដែលជាឃាត.ករខាងលើ មានឈ្មោះ ប៉ុល ឡា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ចំណែកជនរងគ្រោះ ទាំង៥នាក់ មានឈ្មោះ ទី១ : ឈ្មោះ យ៉ន តឿន ភេទស្រី អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ (ស្លា.ប់) , ទី២ : ឈ្មោះ ពេជ្រ ហ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ (ស្លា.ប់) , ទី៣ : ឈ្មោះ កង រិន ភេទស្រី អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ , ទី៤ : ឈ្មោះ កែ អំ ភេទស្រី អាយុ៧៦ឆ្នាំ រងរបួសធ្ងន់ និងទី៥ : ឈ្មោះ ខាត់ ប្រេង អាយុ៤១ឆ្នាំ រងរបួសស្រាល។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img