Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្តសៀមរាប​ ឃាត់ខ្លួន​បុរស​ម្នាក់ ​ជា​មេខ្យល់ ​នាំ​ពលករ​ ទៅ​ធ្វើការ​ខុសច្បាប់ ​នៅ​ប្រទេស​ថៃ​​ បញ្ជូន​ទៅ​តុលាការ​ ពី​បទ​ការ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​

spot_img

​សៀមរាប​ ៖​ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​ធ្វើការ​រាយការណ៍​ជូន​ទៅ​ ឯកឧត្តម​ព្រះរាជា​អាជ្ញា​ ដោយ​បាន​អនុញ្ញាត​ឱ្យ​នាំ​ជនសង្ស័យ​ និង​រថយន្ត​មក​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ​ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ ឈ្មោះ​ វាន​ វិក​ ភេទ​ អាយុ​៣៨​ឆ្នាំ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​ការ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​ដោយ​មាន​គោលដៅ​ និង​ករណី​ដឹក​ជញ្ជូន​ដោយ​មាន​គោលដៅ​ (​ចេញ​ទៅ​ប្រទេស​ថៃ​)​ នៅ​ភូមិ​ គោក​ស្នួល​ ឃុំ​គោក​ដូង​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ កាលពីដើម​ខែមិថុនា​ ឆ្នាំ​២០២១។

ដោយ​មានការ​បញ្ជារ​ផ្ទាល់​ពី​ ឯកឧត្តម​ ទៀ​ សីហា​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​ធ្វើការ​ណែនាំ​និង​ចង្អុលបង្ហាញ​ដល់​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​ ត្រូវ​បង្កើន​ការ​គ្រប់គ្រង​ ការ​ស្រាវជ្រាវ​ និង​ ការ​បង្ក្រាប​បទល្មើស​នៃ​ការ​នាំ​ចេញ​នាំ​ចូល​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ ។​

​លោកស្រី​ យូ​ សុភា​ អភិបាលរង​ខេត្ត​ និង​ជា​អនុប្រធាន​អ​ចិន​ន្ត្រៃ​យ៍​ នៃ​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​ជួញដូរ​មនុស្ស​ បាន​មាន​ប្រសាសន៍​ថា​ អនុវត្ត​ទៅ​តាម​បទបញ្ជា​ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្ដី​ពី​ការ​រ​រឹត​បន្តឹង​នៅ​តាម​ច្រកព្រំដែន​ ដូច​ជា​ការ​នាំ​ចេញ​នាំ​ចូល​ពលករ​ទៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់​ ក្នុង​ដំណាក់​កាលដែល​ប្រទេស​ជាប់​ព្រំដែន​មានការ​បិទ​ខ្ទប់​ ដោយសារ​ការ​ឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ក៏​មានការ​ណែរ​នាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ តេ​ង​ ច​ន្ទ័​ណាត​ ស្នងការ​នគរបាល​ខេត្ត​ លោកស្រី​ឧត្តមសេនីយ៍ត្រី​ ដួង​ ថាវ​រី​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ និង​ការងារ​យេ​ន​ឌ័​រ​ និង​លោក​វរសេនីយ៍ឯក​ ជា​ ហេង​ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ផង​ ។​

​ជាក់ស្តែង​ កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​អង្គរជុំ​ បាន​ធ្វើការ​អនុវត្ត​ច្បាប់​ត្រួតពិនិត្យ​គោលដៅ​ ហើយ​បាន​ផាកពិន័យ​រថយន្ត​របស់​ជនសង្ស័យ​ ដោយ​បាន​ពិនិត្យ​ឃើញ​ផ្លាក​លេខ​រថយន្ត​និង​ឈ្មោះ​ វាន​ វិក​ ជា​មុខសញ្ញា​ជួញដូរ​មនុស្ស​ ក៏​បាន​រាយការណ៍​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ហើយ​ការិយាល័យ​ជំនាញ​បាន​ធ្វើការ​រាយការណ៍​បន្ត​ជូន​ទៅ​ ឯកឧត្តម​ព្រះរាជា​អាជ្ញា​ ដោយ​បាន​អនុញ្ញាត​ឱ្យ​នាំ​ជនសង្ស័យ​ និង​រថយន្ត​មក​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ​ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ ឈ្មោះ​ វាន​ វិក​ ភេទ​ អាយុ​៣៨​ឆ្នាំ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​ការ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​ដោយ​មាន​គោលដៅ​ និង​ករណី​ដឹក​ជញ្ជូន​ដោយ​មាន​គោលដៅ​ (​ចេញ​ទៅ​ប្រទេស​ថៃ​)​ នៅ​ភូមិ​ គោក​ស្នួល​ ឃុំ​គោក​ដូង​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ កាលពីដើម​ខែមិថុនា​ ឆ្នាំ​២០២១​ ។​ ការ​នាំ​ខ្លួន​មក​សាកសួរ​នេះ​ ធ្វើ​ឡើង​តាម​ការ​បញ្ជារ​ និង​សម្របសម្រួល​ ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ កាលពីដើម​ខែមិថុនា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ចំការ​ដូង​ (​ព្រំដែន​កម្ពុជា​-​ថៃ​)​ ខេត្តបន្ទាយមានជ័យ​ បាន​ស្ទាក់​ឃាត់ខ្លួន​ដំណើរ​ពលករ​ចំនួន​ ១២​នាក់​ ស្រី​ ០៦​នាក់​ ដែល​ត្រូវ​បាន​មេខ្យល់​ដឹក​ជញ្ជូន​យក​ចេញពី​ភូមិ​ គោក​ស្នួល​ ឃុំ​គោក​ដូង​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ បំណង​លួច​ឆ្លង​ដែន​តាម​ច្រករបៀង​ច្បាប់​ទៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ពេល​កំពុង​ធ្វើ​សកម្មភាព​ត្រូវ​បាន​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ​ ធ្វើការ​ឃាត់​ដំណើរ​បាន​ទាន់​ពេល​ រួច​បញ្ជូន​ពួក​គាត់​ត្រឡប់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​វិទ្យាល័យ​សម្តេចឪ​ ក្នុង​ក្រុង​-​ខេត្តសៀមរាប​វិញ​។​

​ក្នុង​ចំណោម​ពលករ​ទាំង​១២​នាក់​ ដែល​បាន​ឃាត់​ដំណើរ​បញ្ជូន​មក​វិញ​នេះ​ មាន​តែ​ពលករ​ចំនួន​ ០៥​នាក់​ទេ​ ដែល​ឈ្មោះ​ វាន​ វិក​ បាន​ដឹក​ជញ្ជូន​ដើម្បី​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ធ្វើការ​ក្នុង​ទឹកដី​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២១​ ដោយ​ក្នុង​ពលករ​ម្នាក់​ត្រូវ​យក​ថ្លៃ​ដឹក​ជញ្ជូន​ ចំនួន​ ៦,០០០​បាត​ ពេល​ទៅ​ដល់​គោលដៅ​ ដោយ​ធ្វើការ​ទូរ​ទាត់​ពី​ថៅកែ​ថៃ​ ហើយ​ពលករ​ត្រូវការ​ធ្វើការ​កាត់​សង​ថៅកែ​តាម​ក្រោយ​ ។​

​ជនសង្ស័យ​ខាងលើ​នេះ​ ប្រកប​មុខរបរ​បើកឡាន​តាក់ស៊ី​នេះ​ចាប់ពី​ឆ្នាំ​២០១៧​ ដែល​មាន​គោលដៅ​ដឹក​អ្នកដំណើរ​ពី​ស្រុក​អង្គរជុំ​ខេត្តសៀមរាប​ ទៅ​ស្វាយ​ សំឡូត​ និង​តាម​ផ្លូវ​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ​ ដោយ​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​សរ​១៥​កៅអី​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2U-5236​ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​ឈ្មោះ​ វាន​ វិក​ ។​

ផ្អែក​តាម​ការ​បំភ្លឺ​របស់​ពលករ​ទាំង​០៦​នាក់​ និង​ផ្អែក​តាម​ការ​ស្តាប់​ចម្លើយ​សារភាព ​របស់​ជនសង្ស័យ​ជា​មេខ្យល់​ ព្រមទាំង​ផ្អែក​តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​ក្នុង​កា​ឃាត់​ដំណើរ​ពលករ ពេល​កំពុង​ធ្វើ​ដំណើរ​រៀប​ឆ្លង​ដែន​ និង​ការ​មិន​គោរព​ទៅ​តាម​កិច្ចសន្យា ​របស់​មេខ្យល់​ក្នុង​ការ​ឈប់​ប្រព្រឹត្ត​សកម្មភាព​ នាំ​យក​ពលក​ចេញ​ដោយ​ខុសច្បាប់​ និង​ការ​មិន​ចូលខ្លួន​តាម​ដីកា​ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ កាលពី​ខែមិថុនា​ឆ្នាំ​២០២១​ និង​ផ្អែក​តាម​ច្បាប់​ ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ ។

ជនសង្ស័យ​ខាងលើ ​ត្រូវ​បាន​សមត្ថកិច្ច​ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×