Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ និងកា.ប់ប្ល.ន់យកម៉ូតូ ០៤នាក់ ទៅពន្ធនាគារ

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាចោរឆក់ ០៤នាក់ ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាបន្ត។ ជនសង្ស័យ ០៤នាក់ក្រោយនេះ មិនត្រឹមតែពាក់ព័ន្ធករណី ឆក់ យ៉ាងសកម្ម ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ថែមទាំងធ្លាប់ធ្វើសកម្មភាព កា.ប់ប្ល.ន់យកម៉ូតូផងដែរ។

ជនសង្ស័យទី១ ឈ្មោះ អ៊ីម បញ្ញា ហៅអាញ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមេក្លោងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ស្រុកអង្គស្នូល) បច្ចុប្បន្នស្នាក់នៅ ភូមិ ស្វាយជ្រុំ ឃុំ បែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល។

ជនសង្ស័យទី២ ឈ្មោះ ជា ដេវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល (ជាបក្សពួកចូលរួមធ្វើសកម្មភាព)។

ជនសង្ស័យទី៣ ឈ្មោះ ជួន វិសាល ហៅអាបឺក ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ ស្វាយជ្រុំ ឃុំ បែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល (ជាបក្សពួកចូលរួមធ្វើសកម្មភាព)។
ជនសង្ស័យទី៤ ឈ្មោះ ប៉ោ ឆេង ហៅអាហុង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ ដំណាក់រាំង ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ (ជាបក្សពួកចូលរួមធ្វើសកម្មភាព)។

ដំបូង នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា ដេវីត ពាក់ព័ន្ធករណី ឆក់កាបូប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។ ជនសង្ស័យរូបនេះ បានសារភាព ឲ្យដឹងថា ខ្លូនពិតជាបានចូលរួមក្នុងសកម្មភាពឆក់កាបូបនៅចំណុចផ្លូវជាតិលេខ៤ បានសម្រេចពិតប្រាកដមែន ដោយមានគ្នា៦នាក់ ហើយធ្វើសកម្មភាពដោយជិះម៉ូតូចំនួន៥គ្រឿង។ ហើយជនសង្ស័យក៏បានឆ្លើយថាខ្លូនក៏មាន បង្កើតក្រុមមួយឈ្មោះថា (PBCបែកចាន) ធ្លាប់កាប់ប្លន់ម៉ូតូម៉ាក Beat ១គ្រឿង បានសម្រេចផងដែរ នៅចំណុចផ្លូវជាតិលេខ៤ មុខសួនឧស្សាហកម្ម ឈានហុង។ ក្នុងធីម PBC បែកចានមានគ្នា១៥នាក់។

តាមរយៈការបំភ្លឺរបស់ជនសង្ស័យឈ្មោះ ជា ដេវីត ក្នុងថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការណ៍ ជាមួយការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអង្គស្នូល បានបន្តទៅឃាត់ខ្លូនបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់បន្ថែមទៀត នៅចំណុច ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល និងចំណុចផ្លូវលំភូមិ ដំណាក់រាំង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែកបក្ខពួកដែលនៅសេសសល់ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×