Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំងល្បែងស៊ីសង តាមអនឡាញ នៅក្រុងសៀមរាប សមត្ថកិច្ចមិនបង្ក្រាប ?

spot_img

ភ្នំពែញ ៖ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ កំពុងរីកដូចផ្សិត នៅក្រុងសៀមរាប ដោយមិនទាន់ឃើញ កម្លាំងកងរាជអាវុធហត្ថ និងនគរបាលក្រុងសៀមរាប ធ្វើការបង្រ្កាប។

ប្រជាពលរដ្ឋបានរិះគន់ ទៅលើអាជ្ញាធរមូលដ្ឋាន ដោយមិនធ្វើការបង្រ្កាប ទុកឲ្យទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ បើកដំណើរយ៉ាងរលូន។

សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២២នេះ ទីតាំងល្បែងស៊ីសង ភ្នាល់ចាក់លុយតាម ប្រព័ន្ធអនឡាញជាច្រើនកន្លែង នៅក្រុងសៀមរាប កំពុងបើកដំណើរការ អាជីវកម្មដោយមិនមាបការរំខាន។

ប្រភពបានបញ្ជាក់ថា ទីតាំងល្បែងតាមអនឡាញ មានដូចជា នៅក្បែរស្តុប ទន្លេសាប។ នៅក្បែរផ្លូវ លោកតាណីយ ។ នៅផ្លូវបាក់ខែង។
និង នៅក្នុងបុរីមួយកន្លែង ទល់មុខផ្សារសាមគ្គី។ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ ”អនឡាញ” នេះដែរ គឺបើកដំណើរការជាប្រចាំរាល់ថ្ងៃតែម្ដង។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលកំពុងបើកល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ កំពុងពង្វក់ស្មារតីសិស្សានុសិស្ស។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរ ដល់អភិបាល ស្នងការនគរបាលខេត្ត និងមេប៉េអឹមខេត្តសៀមរាប ពិនិត្យមើលទីតាំងល្បែងស៊ីសង តាមប្រព័ន្ធ ”អនឡាញ” នេះផង៕

រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×