ប្រិយមិត្តបានស្គាល់ច្បាស់ហើយ សុទ្ធ បញ្ចកា គឺជាតារាហ្វេសប៊ុកម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងផងដែរ ពីសំណាក់អ្នកលេងបណ្តាញសង្គម ព្រោះថានាងគឺជាមនុស្សស្រីម្នាក់ ដែលមានវោហាសម្តីឆ្នាស់ឆ្នើមមិនណយនោះទេ ជាក់ស្តែង បើរឿងឈ្លោះគ្នាវិញ បញ្ចកា មិនឲ្យចាញ់អ្នកណាឡើយ និងក៏មិនសូវខ្វល់យកទុក្ខមកដាក់ខ្លួននោះដែរ។ ជាការពិតណាស់ សុទ្ធ បញ្ចកា ក៏ត្រូវបានដឹងថា គឺជាអ្នករៀនសូត្រចេះដឹងជ្រៅជ្រះលំដាប់មហាវិទ្យាល័យ និងជោគជ័យលើមុខរបររកស៊ីសព្វថ្ងៃ ដែលមាន Brand ជាច្រើន ក្នុងនោះដូចជាគ្រឿងញ៉ាំ និងគ្រឿងទឹកជាដើម។
តែទោះជាយ៉ាងណា ទន្ទឹមនឹងភាពជោគជ័យ លើមុខរបររកស៊ីគួរឲ្យកោតសរសើរយ៉ាងណាក្តី តែ បញ្ចកា បែរជាមិនសមប្រកបនឹងជីវិតគូសោះឡើយ ដោយរយៈពេលចន្លោះឆ្នាំ២០១១ និង២០២០ ប្តូរប្តី២នាក់ (ក្នុងនោះប្តីឆ្លងកាត់អាពាហ៍ពិពាហ៍១ជាម្ចាស់ផលិតកម្ម LD Picture លោក លៀក លីដា និងប្តីហេងស៊យ១ តារាសម្តែងលោក អែត វីន) និងឆ្នាំ២០២១-២០២២ អនាគតប្តីមួយទៀត គឺជាគ្រូពេទ្យម្នាក់ឈ្មោះ Heng Ratana។
ដោយសារតែប្តូរប្តី ដូចប្តូររបស់បែបនេះ ក្នុងឱកាសឆ្លងឆ្នាំថ្មី២០២២ សុទ្ធ បញ្ចកា បានលើកឡើងគួរឲ្យអស់សំណើចថា៖ «ឈ្មោះខ្ញុំ បញ្ចកា បាននយ័ថា “ ពណ៏សំបុរទាំង 5 “ហើយអ្វីដែរខ្ញុំខ្លាចនោះគឺ ខ្លាចជីវិតគូរ ខ្ញុំ ដូចឈ្មោះ ( បញ្ចះ បាននយ័ថា 5)ត្រូវមានប្តីដល់5 ដូចឈ្មោះអីហូវហា …. ចឹងក៏គិតទៅគិតមក ក៏ លោក Heang Rottana ប្រាប់ថា “ អូនដូរឈ្មោះទៅ ដាក់ឈ្មោះ “ សុទ្ធ ត្រីកោណកា “ ទៅចឹងហី គឺ ទី 3 គឺបងហើយ ចឹង បិតវគ្គជោគជយ័ រឿង ប្រុស ត្រឹមបង ម៉ងហី Errrr យាយទៅ គំនិតនឹងក៏ល្អម្យ៉ាងដែរតាសសសស …. ម៉ែ អាណា 2011 12 13 14 15 16 ប្តី ផ្សេង ហើយ 2018 19 20 ប្តីផ្សេងមួយទៀត ហើយ 2022 ប្តី មួយទៀតតតត … ហើយអាណាឈ្នះណែនាំ ប្រុ ស គ្រប់ឆ្នាំ អោយសាច់ញាត្តិ ពួកម៉ាក ស្គាល់ផ្សេងគ្នារហូតចឹងហស់ ដាក់ទំនា..យ ខ្លួនឯង សុំ អោយ ម្នាក់នេះ នឹងកាន់ដៃ ខ្ញុំឆ្លងឆ្នាំ រហូតចាកភព ទៅភពផ្កាយដុសកន្ទុយ របស់ខ្ញុំ វិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














