Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ទៀតហើយ! ឆ្លង​ឆ្នាំ​ភ្លា​ម ចំប៉ី​ខ្មៅ មិន​ទុក​យូរ​ជូរ​ផ្អូម ប្តឹង​មហា​ទើ​ស ម៉ៃ សុគន្ធ មួយ​ទំហឹង ដោយសារតែ​រឿង​មួយ​នេះ…

អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចជាខ្លាំងតែម្តង ខណៈស្ងាត់ៗ នៅថ្ងៃនេះ (ទី៧ ខែមករា ឆ្នាំ២០២២) លោក យិន ហេង ​ហៅចំប៉ីខ្មៅ ស្រាប់តែបានបង្ហោះក្រដាសប្តឹង និងដីកាកោះហៅ២ច្បាប់​ អញ្ជើញតារាកំពូលទើស ម៉ៃ សុគន្ធ ឡើងតុលាការ ដោយចោទពីបទបទញុះ.ញុង​ឱ្យមានការរើ.សអើ.ង បទបរិ.ហាកេ.រ្តិ៍ជាសាធារណៈ និង រំលោ.ភទំនុកចិត្ត ប្រព្រឹត្តលើបណ្តាញសង្គមហ្វេ​បុក និង TikTok។

ជាមួយគ្នានេះ លោក យិន ហេង ក៏បានភ្ជាប់សារផ្ញើជូនលោក ម៉ៃ សុគន្ធ ឲ្យដឹងបែបនេះថា៖ «ជូនកំពូលសិល្បៈករ ម៉ៃ សុគន្ធ ដីកា កោះហើយ សូមអញ្ចើញផង អរុណសួស្ដីដើមឆ្នាំថ្ងៃច័ន្ទដើមទ្រព្យ ទី ០៣ ខែ មករា ឆ្នាំ ២០២២ ក៏ដឹងថាខ្ញុំកូនកាត់យួន ក៏ដឹងថាខ្ញុំធ្លាប់ជាប់គុក ហេតុអ្វីអ្នកតែងតែបំពានកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ឆ្លៀតធ្វើអាជីវកម្មលើឈ្មោះខ្ញុំទៀត នេះជាអំណាចនៃសេរីភាពនិងសិទ្ធិ»។

ក្នុងដីការបស់តុលាការ ក៏បានបញ្ជាក់ឲ្យដឹងថា លោក ម៉ៃ សុគន្ធ ត្រូវចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤​ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ដើម្បីសាកសួរបំភ្លឺ ជុំវិញការប្តឹងចោទប្រកាន់ខាងលើរបស់ ចំប៉ីខ្មៅ។

តែទោះជាយ៉ាងណា នៅពេលនេះ គេក៏មិនទាន់ឃើញមហាទើស ម៉ៃ សុគន្ធ ចេញប្រតិកម្មឆ្លើយតបទៅនឹងការប្តឹងរបស់លោក យិន ហេង នោះទេ ដោយនៅតែឆ្លើយឆ្លងជាមួយហ្វេនៗយ៉ាងរំភើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×