Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមិនខុសមែន! ក្រោយចេញមុខប្តឹង​មហា​ទើស ស្រាប់តែ ម៉ៃ សុគន្ធ ឆ្លើយ​តបទៅវិញផាំងៗ ស្តាប់ហើយឆ្អែតបាយជំនួសនាងខ្មៅ…

កាលពីម្សិលមិញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ជឿថាប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាច្រើន បានផ្ទុះការភ្ញាក់ផ្អើលរួចហើយ ដែលស្ងាត់ៗ ស្រាប់តែលោក យិន ហេង ហៅ ចំប៉ីខ្មៅ បានបង្ហោះយ៉ាងចំហរប្តឹងមហាទើសលោក ម៉ៃ សុគន្ធ ពីបទប្រមាថមើលងាយមកលើខ្លួនផ្សេងៗ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok ដោយភ្ជាប់ទាំងដីកាកោះហៅឲ្យចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃទី៤ ខែមករា នេះថែមទៀតផង។

តែទោះជាយ៉ាងណា ក្រោយឃើញ ចំប៉ីខ្មៅ បង្ហោះប្តឹងខ្លួនបែបនេះ ភ្លាមៗនោះ លោក ម៉ៃ សុគន្ធ ក៏បានឆ្លើយតបគ្មានព្រឺរោមទៅវិញបែបនេះថា៖​ ​«ពូត្រៀមរួចរាល់ហើយ ថា ក្មួយចង់បានអី ចង់ល្បីចាំពូអោយល្បី សុំសួរមួយបងប្អូនដែលរៀនច្បាប់ តើការផុស ដីកាកោះ (ដើមបណ្តឹងរឺចុងបណ្តឹង)ជាសាធារណៈ មានទោសអីដែរ ?»។

ដោយឡែក ចំប៉ីខ្មៅ​ វិញ នៅពេលឃើញមហាទើស ម៉ៃ សុគន្ធ ឆ្លើយទៅវិញផាំងៗ ក៏បានលុបរូបផុសប្តឹងចេញវិញ (រក្សាតែសំណេរ) តែក៏នៅបានឌឺដងដាក់មហាទើស ថាខ្លួនល្បីស្រាប់ហើយ មិនចង់ឲ្យអ្នកណាធ្វើឲ្យល្បីទេ ដោយអួតបង្ហាញគណនី TikTok របស់ខ្លួនដែលមិនដែលសូវលេងទាំងប៉ុន្មាន គ្រាន់អ្នក Follow និង Liked កប់ៗឯណោះ និងព្រមទាំងបញ្ជាក់ពីលើបន្ថែមថា៖ «ត្រួសៗ ព្រោះខ្ញុំខ្លាចល្បីណាស់ ភ័យណាស់ពេលគេនិយាយថា (ចាំធ្វើឱ្យខ្ញុំល្បី) ភ័យពេកដេកអត់លក់ទេ នេះគ្រាន់តែខ្ញុំមិនសូវចាប់អារម្មណ៍លេងវារល់ថ្ងៃដូចអ្នកផង បើខ្ញុំធ្វើវារាល់ថ្ងៃវិញ អ្នកតាមមិនទាន់ទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×