Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីចែស! ពុំ​ត្រឹម​ផ្តល់​សេវា​ដឹកជញ្ជូន​អាហារ​លឿន​ទាន់ចិត្ត​ទេ តែ​អ្នក Foodpanda ក៏​អាច​ឌី​លីវើ​បន្ថែម​ម៉ូតូ១គ្រឿង យ៉ាងសង្ហា

ថ្មីៗនេះ វីដេអូមួយបានកំពុងល្បីពេញបណ្តាញសង្គម Facebook ដែលបង្ហាញអ្នកដឹកជញ្ជូនអាហារ Foodpanda ម្នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ធ្វើរឿងដ៏ចម្លែក ដោយអាចដឹកម៉ូតូ១គ្រឿងយ៉ាងសង្ហា ធ្វើឲ្យមនុស្សម្នាភ្ញាក់ផ្អើលពេញផ្លូវតែម្តង។

ចំណងជើងនៃវីដេអូខាងលើ បានសរសេរគួរឲ្យអស់សំណើចថា “មិនមែនអាហារតែ​មួយមុខ​ដែលអ្នកដឹក Foodpanda អាចធ្វើបានទេ… តែសូម្បី​១ម៉ូតូគ្រឿង​ក៏អាចដឹកស៊ីផុយដែរ សូមសរសើរហើយ Bro»។

តែទោះជាយ៉ាងណា ជាមួយសកម្មភាពដ៏គ្រោះថ្នាក់នេះ ត្រូវបានមហាជនជាច្រើនមិនគាំទ្រនោះទេ ដោយគេបានលើកថា ទោះបីគាត់ជិះម៉ូតូក្នុងល្បឿនយឺតក៏ដោយ តែយានជំនិះជុំវិញគាត់ គឺត្រូវតែរក្សាគម្លាតឆ្ងាយ ព្រោះមិនត្រឹមមានគ្រោះថ្នាក់តែគាត់ប៉ុណ្ណោះទេ តែថែមទាំងអាចបង្កគ្រោះថ្នាក់ដល់គេឯគ្រប់គ្នាទៀតផង!។

ជាក់ស្តែង អ្នកលេងបណ្តាញសង្គម បាន comment សម្តែងការហួសចិត្តបែបនេះថា៖ «យើងអាចបញ្ជាទិញម៉ូតូតាមរយៈ Foodpanda ឥឡូវនេះបាន, ឥឡូវនេះអាចដឹកជញ្ជូនម៉ូតូបាន ក្រៅពីការផ្តល់អាហារ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×