Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ! កាមេរ៉ា​ផ្លូវជាតិ​លេខ៣ ពុំ​ត្រឹម​ចាប់​ល្បឿន​ទេ តែ​អត់​ពាក់​ខ្សែ​ក្រ​វ៉ាត់ និយាយ​ទូរស័ព្ទ ពិសេសដឹក​ស្រី​ស្នេហ៍​អីហ្នឹង គឺ​ដឹងតែ​គ្រប់ទឹក​ហើយ!

spot_img

ដូចដែលបានដឹងហើយ ផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅក្រុងកំពត ត្រូវបានបញ្ចប់ការសង់ជាស្ថាពរហើយ​បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលជិត ៤ ឆ្នាំ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០១៨ មក។

ជាការពិតណាស់ ទទ្ទឹមនឹងសមិទ្ធិផលរួចរាល់នេះ ផ្លូវជាតិលេខ៣ ពុំត្រឹមត្រូវបានចាត់ទុកជាផ្លូវធំទូលាយប៉ុណ្ណោះទេ តែក៏រំលេចដោយដើមផ្កាចែកទ្រូងផ្លូវដ៏ស្រស់ស្អាតផងដែរ។ ហើយអ្វីដែលពិសេសជាងទៀតនោះ ផ្លូវជាតិដ៏ធំមួយខ្សែនេះ ក៏បំពាក់កាមេរ៉ាចាប់ល្បឿនស្វ័យប្រវត្តិដ៏ទំនើបទៀតផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប្រឆាំងទៅនឹងអ្នកបើកបរលឿនៗហួសកំណត់។

ដោយឡែក ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ក្រោយពីបានឃើញរូបភាពចែករំលែក ពីការធ្វើ test កាមេរ៉ា ដែលពិតជាមិនធម្មតានោះទេ។ ពិតណាស់ តាមរយៈរូបភាពជាក់ស្តែង​នោះកាមេរ៉ាទាំងនោះ ពុំត្រឹមមានសមត្ថភាពចាប់តែល្បឿនប៉ុណ្ណោះទេ តែក៏អាចចាប់បានច្បាស់ចែស មុខមាត់អ្នកបើកបរ និងអ្នករួមដំណើរ ស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ទេ? និយាយទូរស័ព្ទអត់? និងព្រមទាំងព័ត៌មានជាច្រើនទៀតផងដែរ ដែលមិនអាចគេចរួចបាននោះទេ។ ហេតុនេះ សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពអាយុជីវិតយើងទាំងអស់គ្នាប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាអ្នកមានឡាន បានលាន់មាត់ព្រួយបារម្ភថា៖ «ខ្ញុំឃើញស្លាក ៨០ នៅតែមិនហ៊ានជាន់ ជិះត្រឹម ៦០ តែបើស្លាក ៤០ ចាប់ដែរ ដឹងតែចប់ហើយ»។ រីឯអ្នកខ្លះទៀត ក៏បានលាន់មាត់ទាំងសំណើចថា៖ «ចប់ហើយ ធឺមក្បត់ប្រពន្ធ, បើដឹកស្រីអោយអង្គុយក្រោយទៅ ប្រយ័ត្ន, អាណិត​អ្នកលួចប្រពន្ធដេីរលេងណាស់​ហាមលួចដឹកស្រីក្មេង ប្រយ័ត្នបែកក្បាល, នៅថៃលែងគ្នាមិនតិចទេដោយសារកាមេរ៉ាល្បឿនណឹង ហិហិ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×