Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ​ហើ​យ! ក្រោយ​ប្តី​ប្រពន្ធ​មួយ ប្តឹ.ង​គ្រូ​ជោគជ័​យ អួន សា​រ៉ាត់ កំពុង​ដេកពេទ្យ ឆបោ.ក​លុយ ពេលនេះ ប្រពន្ធ​គ្រូ​ប្តឹ.ង​បក​វិញ ទាមទារ​សំណង​រហូតដល់​ទៅ…

ប្រិយមិត្ត និងមហាជនបានទទួលជ្រាបភ្ញាក់ផ្អើលរួចហើយ ជុំវិញរឿងរ៉ាវប្តីប្រពន្ធមួយ ស្រាប់តែបានចេញមុខប្តឹងលោក អួន សារ៉ាត់ ពីបទឆបោកលុយ ស្របពេលដែលគ្រូជោគជ័យរូបនេះ កំពុងធ្លាក់ខ្លួនឈឺទាក់ទងបញ្ហាសួតធ្ងន់ធ្ងរដោយសារជំងឺកូវីដ និងកំពុងសង្រ្គោះជីវិតបន្ទាន់ ខណៈប្រពន្ធក៏បានប្រកាសលក់ផ្ទះឡៃឡុងផងដែរ ដើម្បីយកលុយព្យាបាលជំងឺប្តីនៅក្រៅប្រទេស។

នេះបើតាមប្តីប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Phann Sreynga បានបង្ហោះរូបលោក អូន សារ៉ាត់ ភ្ជាប់ជាមួយក្រដាសពាក្យបណ្តឹង ដីកាកោះហៅ និងព្រមទាំងបញ្ជាក់ទាំងការហួសចិត្តបែបនេះថា៖ «នាងខ្ញុំបាន ប្ដឹ..ង ជន បោ..កប្រា..ស់ អួន សារ៉ាត់ ចៃដន្យម្លេះ ដី..កា..តុ..លា..កា ទៅដល់ ក៏ធ្លា..ក់ខ្លួនឈឺ ភ្លាមៗ ចូលខ្លួនទៅបំភ្លឺអត់បាន។ អត់មានធ្វើចឹងទេ ប្រមូលលុយប្រជាជនបានច្រើនណាស់ ទូទាំងប្រទេស លុយរាប់លានដុល្លា អត់មានរឿង ចេញ ក្បាច់ លក់ ឡាន លក់ ដី( ដីក្រុមហ៊ុន King cow ដែលមានឈ្មោះ ខ្ញុំ និង អួន សារ៉ាត់) លក់ផ្ទះ ចេញទៅក្រៅប្រទេសចឹងទេ។ សូមថ្នាក់ដឹកនាំ ទាំងអស់ជួយ រកយុ..ត្តិធ..ម៍ ជួយ ចា..ប់ជ..នបោ..កប្រា..ស់នេះផង »។

តែទោះយ៉ាងណា ក្រោយប្តីប្រពន្ធខាងលើ បានប្តឹងបង្កការភ្ញាក់ផ្អើលឡើងកក្រើក ធ្វើឲ្យមហាជនសម្តែងការហួសចិត្តលើគ្រូជោគជ័យ អួន សារ៉ាត់ ព្រោងព្រាត និងរហូតមានអ្នកខ្លះក៏ទម្លាយឲ្យដឹងថាគ្រូជោគជ័យរូបនេះធ្លាប់ជាប់គុក និងក៏បានបោកប្រាស់ប្អូនខ្លួនថាធានាបានទៅធ្វើការកូរ៉េ…ជាដើម នៅពេលនេះ ប្រពន្ធលោក អួន សារ៉ាត់ អ្នកស្រី អ៊ុច​ សារ៉ាវុធ បានប្តឹងបកទៅកាន់ឈ្មោះ ផាន់​ ស្រី​ង៉ា វិញហើយ ដោយចោទពីបទ ញុះញង់ឲ្យមានការរើសអើង, បរិហាកេរ្តិ៍ជាសាធារណៈ និងព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៥០ ម៉ឺនដុល្លារ ផងដែរ។ នេះបើយោងតាមពាក្យបណ្តឹងរបស់ប្រពន្ធលោក អួន សារ៉ាត់ ដែលបានធ្វើឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

ភ្ជាប់ជាមួយពាក្យបណ្តឹងតបនេះផងដែរ​ប្រពន្ធលោក អួន សារ៉ាត់ ក៏បានបោះសម្តីទៅកាន់ប្តីប្រពន្ធខាងលើបែបនេះថា៖ «ជាមួយមនុស្សសន្តានខូច​ សន្ដានអាក្រក់​ ឆ្លៀតឱកាស​ ចោទប្រកាន់​ ទម្លាក់កំហុស​ មួលកាច់បង្ខូចគេ ញុះញង់​អោយមានការរេីសអេីង​ បំផ្លេីសបំភ្លៃ​បំផ្លោង មានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះ លោកគ្រូ អួន សារ៉ាត់ ខណៈពេលដែលលោកគ្រូកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​។ មនុស្សប្រភេទនេះទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ»៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×