Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​បាន​ដាក់ចេញ​នូវ​យន្តការ​៣ ដើម្បី​ឆ្លើយតប​នឹង​លំហូរ​ចរាចរ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​វិស័យ​

spot_img

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​នូវ​យន្តការ ៣ ដើម្បី​ឆ្លើយតប​ទៅ​នឹង​លំហូរ​ចរាចរ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​វិស័យ នៅ​រាជធានី​ភ្នំពេញ​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​នូវ​យន្តការ​៣ ទី​១​គឺ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ជាមួយនឹង​វិស័យ​ឯកជន ទី​២ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​ទីក្រុង​សម្ព័ន្ធ​មេត្រី និង​ទី​៣​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ​-​លូ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី​សាធារណៈ បណ្តាទូរគម នាគមន៍ ការកែលម្អ​សួនច្បារ​សាធារណៈ សំណង់​អគារ​ខ្ពស់ៗ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស និង​បន្ត​ពង្រីក​ផ្លូវ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​លំហូរ​ចរាចរណ៍​នៃ​យានយន្ត អោយ​សោភ័ណភាព​កាន់តែ​ស្រស់បំពង្រង និង​វិស័យ​បន្ថែមទៀត​។​​

ការលើកឡើង​របស់​លោក ឃួ​ង ស្រេង បែប​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ មេសា​នេះ ក្នុង​ពិធី​​បើក​អង្គសិក្ខាសាលា​ស្តីពី​កិច្ចសហបរតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​និង​សាលាក្រុង​ប៉ារីស​(២០១៦_២០១៨) លើ​វិស័យ​នគរូបនីយកម្ម​ក្នុង​រាជធានី​ភ្នំពេញ​។

​អង្គ​សិក្ខាសាលា​នេះ​ធ្វើឡើង មាន​គោលបំណង​​ប្រែក្លាយ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ អោយទៅជា​តំបន់​អភិវឌ្ឍ​បៃតង និង​ការ​ជម្រុញ នៃ​ការអភិវឌ្ឍន៍​តំបន់​នោះ​អោយ​បាន​ចៀស​ផុត​ពី​គ្រោះទឹកជំនន់​នា​រដូវ​ស្សា​។​​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែងថា “​ភាគខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​ទំហំ​នៃ​ការអភិវឌ្ឍន៍​ធំ​មួយ ដូច្នេះហើយ​ទើប​សាលា​ក្រុងប៉ារីស​ដែល​ជា​ទីក្រុង​មាន​បទពិសោធន៍​នៃ​ការរៀបចំ​ទីក្រុង​អោយ​មាន​ភាពស្រស់​បម្រង​និង​អោយ​តំបន់​នោះ ក្លាយជា​តំបន់​បៃតង ដែល​មាន​បរិស្ថាន​ល្អ​”​។​

លោក​អភិបាល​រាជធានី​បានលើកឡើង​ទៀតថា រាជធានី​ភ្នំពេញ មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​មាន​ការ​អភិវឌ្ឍ​ឆ្លើយតប​នឹង​កំណើន​ប្រជាជន​ទីក្រុង ដែល​កើនឡើង​យ៉ាហ​ឆាប់រហ័ស រហូតដល់​៣.២៥% ក្នុង​១​ឆ្នាំៗ​។​

លោក​បន្តថា បច្ចុប្បន្ន​ចំនួន​ប្រជាជន​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​រហូត​ដល់ ១.៧​លាន​នាក់ គឺ​ប្រមាណ​ជា​៥៦% នៃ​ប្រជាជន​ទីក្រុង ដែលជា​អ្នក​ចំណាកស្រុក ចូល​មក​សិក្សា​និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​។​

លោកស្រី អេ​ឡូឌី គុយ​អង់កា តំណាង​សាលា​ក្រុងប៉ារីស នៃ​សាធារណរដ្ឋ​បារាំង ថ្លែងថា “​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ជួបប្រទះ គឺ​មាន​ការងារ​ពីរ ត្រូវបាន​ដាក់​អោយ​សិក្សា ទី​១ គឺ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ ដែល​សព្វថ្ងៃ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង និង​ទី​២​ការពង្រឹង​ការរំដោះ​និង​ការគ្រប់គ្រង​ច្រាំង​មាត់​ទន្លេសាប ព្រម​ជាមួយ​នឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិរវិថី​ព្រះស៊ីសុវត្ថិ​។​

លោកស្រី​បន្ត​ថា ដើម្បី​ធ្វើ​ការងារ​ខាងលើ​អោយបាន​ជោគជ័យ គឺ​មាន​វិធីសាស្ត្រ​មួយ​ត្រូវ​បាន​ស្នើ​ឡើង​ជា​ពិសេស តាមរបៀប​វាស់វែង​ជាក់ស្តែង ទុក​ជា​មូលដ្ឋាន​ក្នុង​ការកែ​តម្រូវ​អោយ​ត្រូវ​នឹង​តថភាព​ជាក់ស្តែង​ក្នុ​តំបន់​នោះ​។ វិធីសាស្ត្រ​នោះ​តម្រូវ​អោយ​យើង​ប្រើ​ទស្សនទាន​អន្តរ​វិស័យ និង​ពហុ​វិស័យ ដូច​មាន​ការងារ​រួម​ចម្រុះ ដែល​ទាមទារ​អោយ​អោយ​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ជាមួយគ្នា ជាអាទ៍ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម​ម​និង​សំណង់ មន្ទីរ​នានា​ទីចាត់ការ​ជំនាញ ខណ្ឌ សង្កាត់ និង​រដ្ឋបាល​ផ្សេងៗ ទៀត​របស់​រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×