Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ប្រេងឆា​គ្មាន​ច្បាប់​

spot_img

​ភ្នំពេញ​ ៖​ អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ប្រេងឆា​គ្មាន​ច្បាប់ គ្មាន​អាជ្ញាប័ណ្ណ​មួយ​កន្លែង​ស្ថិតនៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​លួច​បើក​ដំណើរការ ប្រមូល កែច្នៃ បង្ក​ឲ្យ ហូរ កំពប់​ក្លិក្លាក់ ប្រឡាក់​តាម​ផ្លូវ​ក្បែរ​នោះ ភាយ​ធំក្លិន​ឈ្ងៀម​ស្ទើរ​ពិបាក​ទ្រាំ ប៉ះពាល​បរិស្ថាន សុខភាព​ពលរដ្ឋ​ក្បែរ​ខាង​។​

អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ ។​

អ្នកភូមិ​បាន​លើកឡើង​ថា​៖​កន្លងមក ទោះបីជា​អាជ្ញាធរ​ខណ្ឌ ការិយាល័យ​ពាក់ព័ន្ធ ដឹង​ហើយ​ជុំវិញ​ផលប៉ះពាល់ បាន​ទាំង​ដឹកនាំ​កម្លាំង​ចុះ​បិទ​ផ្អាក​សកម្មភាព​កែច្នៃ​របស់​សិប្បកម្ម​ខាង​លើ​ក្រោយមក​តែ​ស្ងាត់ៗ បែ​ជា​លួច​បើក​ដំណើរការ​សាជាថ្មី បង្ក​ឲ្យ​ប៉ះពាល់ ទាំង​អ្នកដំណើរ​ឆ្លងកាត់ ទាំង​ពលរដ្ឋ​រស់នៅ​ជុំវិញ ពិបាក​ទ្រាំ ខ្លាញ់ កំ​ពប់ ហូរ ធ្លាក់ តាមផ្លូវ ក្បែរ​នោះ កង្វះ​អនាម័យ ជា​ផល​ប៉ះពាល់​ដល់​សុខភាព​រាងកាយ ។​

គួរបញ្ជាក់​ថា​៖​កន្លង​មក​សិប្បកម្ម​កែច្នៃ​ប្រេងឆា​គ្មាន​ច្បាប់​ខាងលើ​ត្រូវបាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​ផ្អាក​ជ៊​អាជីវកម្ម​ម្តង​រួចមកហើយ ក៏ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្ងាត់ៗ​បែ​ជា​អាច​បើក​ដំណើរការ​បាន​វិញ​ដដែល សង្ស័យ​និយាយ​ត្រូវរ៉ូវ​គ្នា​តាម​ជំនាញ​ហើយ​មើលទៅ បញ្ហា​ផលប៉ះពាល់​កើត​មាន​ដដែល​ទៀតហើយ ទាំង​បរិស្ថាន ទាំង​ជីវិត​ពលរដ្ឋ​រស់នៅ​ជុំវិញ ទ្រាំលែងបាន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា នេះ លោក ហែម ដា​រិទ្ធិ ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​សារជាថ្មី​។ ក្នុង​នោះ​អាជ្ញាធរ​បានឲ្យដឹងថា​៖​សឹប្បកម្ម​ខាងលើ​នេះ​បង្ក ផលប៉ះពាល់​លើ​ផ្នែក​បរិស្ថាន ចេញពី​សិប្បកម្ម​ខាងលើ​ពិតជា​មាន​ប្រាកដ​មែន ទាំង​ក្លិន ទាំង​ប្រេង​ហូរ ប្រឡាក់​តាមផ្លូវ ចំពោះ​ការសម្រេច​យ៉ាងណា​នោះ រងចាំ​សម្រេច​ពី​ថ្នាក់លើ​ជាមុនសិន ។​

មន្ត្រីរដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា​៖​ក្នុង​ប្រតិបត្តិកា​រណ៍​នោះ កម្លាំង​ជំនាញ​សមត្ថកិច្ច អាជ្ញាធរ ចុះ​ពិនិត្យ ជាក់ស្តែង និង​សាកសួរ​រក​ច្បាប់​អាជីវកម្ម អាជ្ញាប័ណ្ណ នៅ​ចំពោះមុខ​ជាក់ស្តែង ត្រូវបាន​ស្ត្រី​ម្នាក់ ជា​មេការ ឆ្លើយ​ប្រាប់​យ៉ាងខ្លី​ថា រក​មិន​ទាន់​ឃើញ​ទេ រង់ចាំ​រក​ឯកសារ​ឃើញ​ពេលណា​គាត់​ឆ្លើយតប​ពេលនោះ​វិញ​។​ក្នុង​ការដឹកនាំ​កម្លាំង​ជំនាញ អាជ្ញាធរ សមត្ថកិច្ច​ចុះ​ពិនិត្យ​មើល​ទីតាំង​សិប្បកម្ម​កែច្នៃ​ប្រេង​ឆា ខាងលើ ដោយ​ជំរុញ​ឲ្យ​ម្ចាស់​ទីតាំងរ​កដី​ខ្សាច់​មក​លុប ស្នាម​ដាម​ប្រឡាក់​តាមផ្លូវ​ជា​ការ​ស្រេច ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×