ថ្មីៗនេះ មានករណីហិង្សាដ៏ញាក់សាច់មួយ បានកើតឡើងផ្អើលពេញផ្សារព្រែកព្នៅតែម្តង ដោយគ្រួសារមួយត្រូវបានគេចាត់ទុកថាជាពូជអ្នកចម្បាំង បានលើកគ្នាមកព្រួតវាយទៅលើភាគីគូជម្លោះ បណ្តាលឲ្យបុរសម្នាក់ជាប្តីឡើងពកក្បាល ខណៈប្រពន្ធរងរបួសដាច់ត្រង់ពោះ និងបែកឈាមជាំប៉ោងពេញផ្ទៃមុខទៀតផង ដែលផ្តើមចេញដោយសារជម្លោះរឿងរ៉ាវបន្តិចបន្តួចប៉ុណ្ណោះ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ភាគីគ្រួសារជាជនបង្ក ដែលល្បីថាមានខ្នងក្រាស់មិនធម្មតា ក៏បានបោះសម្តីឲ្យជនរងគ្រោះទៅប្តឹងទៀតផង។
នេះបើតាមសមាជិកគ្រួសារជនរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Dalin Khat បានបង្ហោះទាក់ទងករណីហិង្សានេះកាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដោយរៀបរាប់ឲ្យដឹងថា៖ មើលគ្រួសារអាងខ្នងផងបងប្អូនអ្នកព្រែកព្នៅ គ្រាន់តែឈ្លោះគ្នារឿងបន្តិចបន្តួចសោះ លេងសុទ្ធតែព្រួតគ្នាប្រដាប់ទៅដោយអាវុធវៃមកកាន់គ្រួសារខ្ញុំ ហើយថែមទាំងដេញអោយពួកខ្ញុំទៅប្តឹងទៀត។ គ្រួសារខ្ញុំអ្នកធម្នតាទៅប្តឹង គេយកលេសលើកទៅថ្ងៃនេះទៅថ្ងៃនោះ ហើយថារវល់ មិនព្រមបញ្ចូនរឿងក្តីខាងខ្ញុំទៅលើសោះ ។
ម្ចាស់គណនីខាងលើ ក៏បានអះអាងឲ្យដឹងទៀតថា ជនបង្កមិនព្រមចូលខ្លួនមកដោះស្រាយ បែរជានិយាយតាមទូរសព្ទជាមួយនឹងប៉ូលើស ថាអោយពួកខ្ញុំតែ 500$ ទាំងដែលវៃគេឡើងសាហាវបែបនេះ (ខ្ញុំសួរបងប្អូនបើគេប្រើទង្វើនឹងសម្តីមើលងាយយើងបែបនេះខឹងទេ? ព្រមយកទេ 500$នឹង?) មានទាំងវីដេអូប៉ុណ្នឹងហើយនៅប៉ុស្តិ៍ព្រែកព្នៅ មិនព្រមចង់ធ្វើការអោយទៀត តើស្រុកខ្មែរមានច្បាប់ទេ?? ខ្ញុំដឹងថារឿងនេះវាជាកេរ្តិ៍ខ្មាសរបស់គ្រួសារ តែគ្រួសារពូជមួយនេះអាងយ៉ាងខ្លាំងណាស់ ខ្ញុំអស់ទ្រាំហើយ។ សូមបងប្អូនគិតតាមការយល់ ថ្ងៃកើតហេតុ ថ្ងៃ04 ខែ01 ឆ្នាំ2022។
ដោយឡែក នៅពេលគេចង់ដឹងដំណើរដើមទងរឿងហេតុ ផ្តើមចេញពីរឿងអ្វី ក៏ស្រាប់តែមានគណនីមួយឈ្មោះថា Khat Dalis ដែលទំនងជាសាច់ញាតិជនរងគ្រោះ បានបញ្ជាក់បែបនេះគួរឲ្យភ្ញាក់ផ្អើលថា៖«មកពីបុរសអាវសម៉ាស់សជាអ្នកចម្បាំង ហើយបុរសអាវសបាននិយាយថា ឲ្យគ្រួសារជនរងគ្រោះស៊ើបមើលប្រវត្តិគាត់សិនទៅ ចាំមកចង់វ៉ៃជាមួយគាត់ ចាំមកចង់ឈ្លោះជាមួយគាត់ ហើយបានមករករឿងមនុស្សស្រីហើយ ថែមទាំងវៃម៉ាក់ម្នាក់ស្រីហ្នឹងទៀត បើមីអុីព្រាយចូលហ្នឹងត្រូវជាម៉ែក្មេកបុរសអាវសកាន់ជើងកូនប្រសារពេក ក៏មានប្រតិកម្មបែបនឹងទៅ ពូជគេជាអ្នកចម្បាំងព្រាយកាន់។ ស្រីស្អាតគណនីខាងលើ ក៏បានផុសបន្ថែមថា៖ ចាំជួយស៊ើបប្រវត្តិអ្នកក្លាហ៊ានផង ព្រោះគាត់ប្រាប់ខ្ញុំឲ្យស៊ើបប្រវត្តិគាត់ថាគាត់ជាមនុស្សបែបណា»៕ រក្សាសិទ្ធិដោយ៖ លឹមហុង







