Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតករ ចាក់​សម្លាប់ ថៅកែ​លក់​គ្រឿងបន្លាស់ នៅ​សៀមរាប​

spot_img

សៀមរាប ៖ កំលាំង​កងរាជអាវុធហត្ថ ចាប់ បាន​​ឃាតករ ចាក់​សម្លាប់​ថៅ​កែ លក់​គ្រឿងបន្លាស់​រថយន្ត ម្នាក់​នៅ​ខេត្ត​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ មាន​ឈ្មោះ​ព្រហ្ម សុ​ព្រឹក្ស ហៅ​ថា​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មាន​មុខរបរ គួ​ជេ​រដី​មាន​ទីលំនៅ​ភូមិ​ចាន់​ស ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ប៉ុន្តែ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​ថា ការចាក់សម្លាប់​ជនរងគ្រោះ ផ្តើមចេញ​ពី​បញ្ហា​អ្វី​នោះ​ទេ​។​

​សូម​រំលឹក​ថា បុរស ម្នាក់ ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោងជាង​9​យប់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី​២៤​ខែ មេសា ឆ្នាំ​២០១​។​ជនរងគ្រោះ​មាន ឈ្មោះ​ពិត បារាំង អាយុ​៤៥​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ ស្ថិតក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់​ចំណុច​ខាងត្បូង​ស្តុប​សណ្ឋាគារ​ស៊ីធី​អង្គរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×