Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ក្មេងស្រី​ម្នាក់​ត្រូវ​ឪពុក​ចងភ្ជាប់​នឹង​កន្ទុយ​ម៉ូតូ​ដូច​សត្វ​ធាតុ ស្រែកយំ​យ៉ាង​អន្ទះអន្ទែង ដោយសារតែ​រឿង​មួយ​នេះ (​មាន​វីដេអូ​)

​កាលពី​ថ្ងៃទី​២៤ ខែមេសា បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​បើក​ម៉ូតូ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មួយកន្លែង ក្នុង​ទីក្រុង Yunnan ខេត្ត Guangdong ប្រទេស​ចិន ស្ថិតក្នុង​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​មួយ​ពី​អ្នកដំណើរ ខណៈ​ពួកគេ​បានឃើញ​ក្មេងស្រី​ម្នាក់​ត្រូវបាន​ចងភ្ជាប់​នឹង​ម៉ូតូ​របស់​បុរស​នោះ ។​

​អ្នក​បាន​ថត​វីដេអូ​ពី​ហេតុការណ៍​នេះ បាន​និយាយថា គាត់​ពិតជា​មានការ​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​បានឃើញ​ក្មេងស្រី​ម្នាក់ ត្រូវបាន​ចងភ្ជាប់​នឹង​កន្ទុយ​ម៉ូតូ​បុរស​ម្នាក់ ។ គាត់​បន្តថា បើទោះបីជា​ក្មេងស្រី​នោះបាន​ស្រែកយំ​យ៉ាងណា ក៏​បុរស​រូបនោះ ពុំ​យកចិត្ត​ខ្វល់ខ្វាយ និង​ឈប់​ម៉ូតូ​នោះទេ ។​

​ប៉ុន្តែ បន្ទាប់ពី​ការស៊ើបអង្កេត គេ​បានដឹងថា អ្នក​ទាំងពីរ​គឺជា​ឪពុក និង​កូនស្រី​នឹង​គ្នា​ប៉ុណ្ណោះ ។ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​ឪពុក​រូបនោះ សម្រេច​ធ្វើបាប​កូនស្រី​ខ្លួន​តាម​វិធី​បែបនេះ គឺ​ដោយសារតែ​រូបគាត់​ខឹង​នាង​ពុំ​ទៅ​សាលារៀន ។​

​ករណីនេះ​បន្ទាប់មក​បាន​លេចឮ​ដល់​ប៉ូលីស ហើយ​ពួកគេ​ក៏បាន​ធ្វើការ​ព្រមាន​ដល់​បុរស​ជា​ឪពុក​រូបនេះ​ផងដែរ ឲ្យ​ឈប់​ប្រព្រឹត្ត​ទង្វើ​មិនល្អ​បែបនេះ​តទៅទៀត ។

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន​ដែល​មិន​សប្បាយ​ចិត្តនឹង​ទង្វើ​របស់​ឪពុក​នេះ បានខ​មិន​លើកឡើង​ដោយ​អ្នកខ្លះ​ថា ក្មេងស្រី​នេះ​នឹង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។ ប៉ុន្តែ អ្នកខ្លះ​ថា ទទួលស្គាល់ថា វា​ជា​កិច្ច​របស់​គ្រួសារ​មួយ ដែល​អ្នក​ខាងក្រៅ ពុំ​ត្រូវ​ចេះដឹង​រឿង​គេ​ឡើយ ។​

​ទោះយ៉ាងណា អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ភាគច្រើន បាន​ចាត់ទុកថា នេះ​ជា​អំពើហិង្សា​ក្នុង​គ្រួសារ​ពុំ​អាច​ទទួលយកបាន ។ ហេតុនេះ បុរស​ជា​ឪពុក​គួរតែ​ជ្រើសរើស​វិធី​ផ្សេង​ដ៏​ល្អ ដើម្បី​និយាយ​ប្រដែប្រដៅ​កូន​ឲ្យ​សម​ហេតុផល និង​ត្រូវ​រក​ពី​មូល​ហេតុដែល​កូន​របស់គាត់​ពុំ​ចង់ទៅ​សាលារៀន​យ៉ាងនេះ ៕ ចន្ទី​