Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ក្បួន​រថយន្ត​របស់​លោក​ ឈប់​បើកផ្លូវ​ដល់​រថយន្ត​សង្គ្រោះ កំពុង​ទទួល​បានការ​គោរព​សរសើរ

កន្លងទៅនេះ មានករណីជាច្រើនដែលរថយន្តលំដាប់ VIP និងក៏ដូចរដ្ឋមន្រ្តី នៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេមើលឃើញថា ជារឿយៗតែងតែបានធ្វើឲ្យរថយន្តសង្គ្រោះបន្ទាន់ឈប់ ព្រោះតែដើម្បីក្បួនរថយន្តរបស់ពួកគេឆ្លងកាត់ទៅមុន។ តែឥឡូវនេះ វាហាក់ដូចជាប្រធានាធិបតីឥណ្ឌូណេស៊ី Joko “Jokowi” Widodo កំពុងបង្ហាញនូវទង្វើដ៏គំរូ ឆ្លើយតបចំពោះអ្វីៗដែលបានកំពុងធ្លាក់ចុះ។​

ជាក់ស្តែង តាមរយៈវីដេអូមួយ កំពុងរីករាលដាលនៅលើអុិនធឺណិត បានបង្ហាញឲ្យឃើញនាយករដ្ឋមន្រ្តីឥណ្ឌូណេស៊ី ផ្តល់ផ្លូវអាទិភាពចំពោះរថយន្តសង្គ្រោះបន្ទាន់ ខណៈក្បួនរថយន្តរបស់លោក កំពុងឆ្ពោះទៅកាន់ទីកន្លែងចាក់វ៉ាក់សាំង សម្រាប់កុមារដែលមានអាយុចាប់ពី ៦ ទៅ ១១ ឆ្នាំ។

ក្នុងវីដេអូ ដែលត្រូវបានថតដោយអ្នកដំណើរនៅក្នុងរថយន្តសង្គ្រោះបន្ទាន់ គឺបានបង្ហាញមន្រ្តីប៉ូលីសបើកម៉ូតូ នៅខាងមុខក្បួនរថយន្ត អាចត្រូវបានឃើញកំពុងគ្រវីដៃទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ដើម្បីផ្តល់ផ្លូវដល់ពួកគេ។

បន្ទាប់មក រថយន្តសង្គ្រោះបន្ទាន់ បានបន្តដំណើរទៅមុខ ខណៈក្បួនរថយន្តនាយករដ្ឋមន្រ្តី​អាចត្រូវបានឃើញឈប់នៅអែបផ្លូវម្ខាង ដើម្បីឲ្យពួកគេឆ្លងកាត់។

តាំងពីពេលនោះមក អ្នកបើកបររថយន្តសង្គ្រោះ បានចែករំលែកវីដេអូនេះ និងបាននិយាយថា គាត់ពិតជាស្រឡាំងកាំង ចំពោះទង្វើរបស់ប្រធានាធិបតីរបស់ពួកគេ។ ក្នុងនោះគាត់បាននិយាយថា “ខ្ញុំមិនបានរំពឹងទុកទេ! ដំបូងឡើយ ខ្ញុំគិតថា​នឹងលះបង់ផ្លូវ ប៉ុន្តែ ការគិតរបស់ខ្ញុំបានទៅ​លើ​អ្នកជំងឺ​ដែលកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះ​បន្ទាន់»។

ក្រោយបានឃើញបែបនេះ អ្នកលេងអ៊ីនធឺណិតឥណ្ឌូនេស៊ី​បានសម្តែងការកោតសរសើរ ចំពោះ​ប្រធានាធិបតីរបស់ពួកគេយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×